ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុនសាជីវកម្ម Carrier បានបញ្ចប់ជាស្ថាពរនូវការធ្វើលទ្ធកម្មលើ Viessmann Climate Solutions

គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការកែប្រែមុខមាត់ថ្មីរបស់ក្រុមហ៊ុនសាជីវកម្ម Carrier ក្នុងនាមជាអ្នកនាំមុខសកលផ្នែកដំណោះស្រាយអាកាសធាតុនិងថាមពលឆ្លាតវៃ។

ទីក្រុង PALM BEACH GARDENS រដ្ឋហ្វ្លរីដា, ថ្ងៃទី២ មករា ឆ្នាំ២០២៤  – ក្រុមហ៊ុនសាជីវកម្ម  Carrier Global Corporation  (NYSE: CARR)  បានប្រកាសនៅថ្ងៃនេះថាខ្លួនបានបញ្ចប់ជាស្ថាពរនូវការធ្វើលទ្ធកម្មលើ Viessmann Climate Solutions របស់ក្រុមហ៊ុន Viessmann Group។ អន្តរការណ៍នេះគូសសម្គាល់ការបោះជំហានឆ្ពោះទៅមុខប្រកបដោយខ្លឹមសារមួយផ្សេងទៀតនៅក្នុងការកែប្រែមុខមាត់ថ្មីនៃសាវតាររបស់ក្រុមហ៊ុនសាជីវកម្ម Carrier ដែលពង្រឹងបន្ថែមនូវឋានៈក្នុងភាពជាអ្នកដឹកនាំសកលរបស់ក្រុមហ៊ុន ផ្នែកដំណោះស្រាយអាកាសធាតុនិងថាមពលឆ្លាតវៃ។

ការផ្សំបញ្ចូលគ្នានេះបន្ថែមនូវម៉ាកយីហោដ៏វិសេសវិសាលដែលមានគំរូបណ្តាញភ្ជាប់ផ្ទាល់ទៅកាន់កម្មវិធីដំឡើងប្លែកពីគេ និងអ្នកផ្គត់ផ្គង់នាំមុខគេដ៏សំខាន់នៃដំណោះស្រាយអាកាសធាតុកកើតឡើងវិញនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនឹងកំណត់ត្រានៃការច្នៃប្រឌិតនិងនិរន្តរភាពរយៈពេលជាង ១០០ឆ្នាំ លើសាវតារមានស្រាប់របស់ក្រុមហ៊ុនសាជីវកម្ម Carrier។ សមាជិកក្រុមការងារមានទេពកោសល្យខ្ពស់ជាង ១២០០០ នាក់របស់ Viessmann Climate Solutions ជួយពង្រឹងបន្ថែមមុខមាត់របស់ក្រុមហ៊ុនសាជីវកម្ម Carrier ក្នុងនាមជាអ្នកផ្គត់ផ្គង់សកលផ្នែក HVAC ដែលនាំមុខគេ បច្ចុប្បន្ននេះកំពុងធ្វើឲ្យ Carrier មានមុខមាត់ផ្នែកលំហលំនៅឋាននិងពាណិជ្ជកម្មធុនស្រាល (RLC) ដែលកំពុងរីកចម្រើនរហ័សនៅអឺរ៉ុប។ លោក Thomas Heim ដែលជាអ្នកប្រធាន Viessmann Climate Solutions នាពេលមុននឹងដឹកនាំ Carrier RLC HVAC ប្រចាំអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិកដែលក្នុងនោះរួមមាន Viessmann Climate Solutions និងផ្នែកអាជីវកម្ម RLC របស់ក្រុមហ៊ុនសាជីវកម្ម Carrier ប្រចាំតំបន់ ដោយរួមទាំង Riello​ ផងដេរ។

លោក David Gitlin ជាប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្ម Carrier បានមានប្រសាសន៍ថា “ការផ្សំបញ្ចូលគ្នាជាមួយ Viessmann Climate Solutions បង្កើតជាអង្គភាពខុសពីគេនិងទូលំទូលាយបំផុតនៃសេវានិងបច្ចេកវិទ្យាអាកាសធាតុប្រកបដោយនិរន្តរភាពក្នុងឧស្សាកម្មនាពេលបច្ចុប្បន្ន”។ “អន្តរការណ៍នេះរួមជាមួយនឹងផែនការដកខ្លួនផ្នែកអាជីវកម្មសីតកម្មពាណិជ្ជកម្ម និងសន្តិសុខ & អគ្គិភ័យរបស់យើង នឹងកែប្រែមុខមាត់ថ្មីនៃអាជីវកម្មក្រុមហ៊ុនសាជីវកម្ម Carrier ឲ្យក្លាយទៅជាអាជីវកម្មមួយមានការរីកចម្រើនខ្លាំង ជាមួយនឹងអាណត្តិនិងការផ្តោតការយកចិត្តទុកដាក់ច្បាស់លាស់លើភាពជាអ្នកដឹកនាំសកលផ្នែកដំណោះស្រាយអាកាសធាតុនិងថាមពលឆ្លាតវៃ។”

លោក Max Viessmann នាយកប្រតិបត្តិក្រុមហ៊ុន Viessmann Group បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្ម Carrier ជាធរមានច​ាប់ពីពេលនេះតទៅ។ លោក Viessmann បានមានប្រសាសន៍ថា “ខ្ញុំទន្ទឹងរង់ចាំការសហការគ្នាយ៉ាងជិតស្និទជាមួយលោក Dave និងក្រុមការងារថ្នាក់ដឹកនាំរបស់លោក ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលដើម្បីបង្កើតជើងឯកអាកាសធាតុមានលក្ខណៈសកលពិតៗដែលរចនាឡើងសម្រាប់អនាគត”។ “គ្មានអ្វីដែលធ្វើឲ្យខ្ញុំរំភើបចិត្តជាងការផ្សំបញ្ចូលគ្នាមួយនេះ ដែលសាងមូលដ្ឋានគ្រឹះដ៏ល្អឥតខ្ចោះក្នុងការចាប់យកឱកាសរីកចម្រើន និងបង្កើតឥទ្ធិពលអប្បបរមាសម្រាប់មនុស្សជំនាន់ក្រោយទៀតនោះទេ។”

ការបន្ថែម Viessmann Climate Solutions ធ្វើឲ្យក្រុមហ៊ុនសាជីវកម្ម Carrier មានឋានៈជាអ្នកផ្គត់ផ្គង់ដំណោះស្រាយអាកាសធាតុនិងថាមពលប្រកបដោយនិរន្តរភាពពេញមួយដំណើរការដែលអាចធ្វើមាត្រដ្ឋានបាន និងដើរដោយឌីជីថល ដែលដោះស្រាយបានរាល់តម្រូវការប្រព័ន្ធកម្តៅ ប្រព័ន្ធបញ្ចុះកម្តៅ PV ប្រើថាមពលសូឡាដែលកកើតឡើងវិញ ការស្តុកថាមពលថ្ម និងការគ្រប់គ្រងថាមពលសម្រាប់លំនៅឋាន។

អំពីក្រុមហ៊ុនសាជីវកម្ម Carrier

Carrier Global Coorporation អ្នកនាំមុខគេសកលផ្នែកដំណោះស្រាយអាកាសធាតុនិងថាមពលឆ្លាតវៃប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយនានាដែលមានសារៈសំខាន់សម្រាប់មនុស្សនិងភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។ តាំងពីដើមដំបូង យើងបានឈានមុខគេកុ្នុងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗនិងឧស្សាហកម្មថ្មីសន្លាងជាច្រើន។ ថ្ងៃនេះ យើងនៅតែបន្តឈានមុខគេ ដោយសារយើងមានកម្លាំងការងារចម្រុះ លំដាប់ពិភពលោក ដែលចាត់ទុកអតិថិជនជាស្នូលនៃអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់  corporate.carrier.com  ឬចុចតាមដាន Carrier នៅលើបណ្តាញសង្គមដោយប្រើ  @Carrier

###

សេចក្តីថ្លែងការណ៍បម្រុង

ការជូនដំណឹងនេះរួមមានសេចក្តីថ្លែងការណ៍ទាំងឡាយដែលត្រឹមកម្រិតមួយមិនមែនជាសេចក្តីថ្លែងការណ៍នៃការពិតជាប្រវត្តិសាស្រ្តឬបច្ចុប្បន្នកាល ដែលបង្កើតជា "សេចក្តីថ្លែងការណ៍នាពេលអនាគត" ក្រោមច្បាប់ស្តីពីមូលបត្រ។ សេចក្តីថ្លែងការណ៍នាពេលអនាគតមានគោលបំណងផ្តល់ជូននូវការរំពឹងទុកឬផែនការបច្ចុប្បន្នផ្នែកគ្រប់គ្រង សម្រាប់ការបំពេញការងារផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការនាពេលអនាគតរបស់ក្រុមហ៊ុនសាជីវកម្ម Carrier ដោយផ្អែកលើការសន្មតដែលជឿថាមានសុពលភាពនាបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍នាពេលអនាគតអាចសម្គាល់បានដោយការប្រើប្រាស់ពាក្យពេចន៍ដូចជា "ជឿជាក់" "រំពឹង" "ការរំពឹងទុក" "ផែនការ" "យុត្តិសាស្រ្ត" "ទស្សនវិស័យ" "ប៉ាន់ប្រមាណ" "គម្រោង" "គោលដៅ" "ប្រមើលទុកមុន" "នឹង" "គួរតែ" "មើលឃើញ" "ការណែនា"

"ការប្រមើលអនាគត" "មានទំនុកចិត្ត" "សេណារីយ៉ូ" និងពាក្យពេចន៍មានអត្ថន័យស្រដៀងគ្នាផ្សេងទៀតដែលទាក់ទងនឹងការពិភាក្សាអំពីការបំពេញការងារផ្នែកហរិញ្ញវត្ថុឬប្រតិបត្តិការនាពេលអនាគត។ សេចក្តីថ្លែងការណ៍នាពេលអនាគតអាចរួមមានសេចក្តីថ្លែងការណ៍ទាំងឡាយក្នុងចំណោមអ្វីផ្សេងទៀត ដែលទាក់ទងនឹងផលប់ះពាល់និងអត្ថប្រយោជន៍ប្រមើលទុកមុននៃអន្តរការណ៍កែប្រែមុខមាត់ថ្មីនៃសាវតាររបស់យើង ដោយក្នុងនោះរួមមានការធ្វើលទ្ធកម្មនិងសមាហរណកម្មរបស់យើងលើ Viessmann Climate Solutions ផែនការ យុទ្ធសាស្រ្ត ឬអន្តរការណ៍ផ្សេងៗនៃក្រុមហ៊ុនសាជីវកម្ម Carrier និងសេចក្តីថ្លែងការណ៍ដទៃទៀតដែលមិនមែនជាការពិតជាប្រវត្តិសាស្រ្ត។ គ្រប់សេចក្តីថ្លែងការណ៍នាពេលអនាគតមានពាក់ព័ន្ធនឹងហានិភ័យ ភាពស្រពេចស្រពិល និងកត្តាផ្សេងទៀតដែលអាចបណ្តាលឲ្យមានលទ្ធផលជាក់ស្តែង ដែលធ្វើឲ្យខុសគ្នាខ្លាំងពីអ្វីដែលមានបង្ហាញឬបង្កប់ក្នុងសេចក្តីថ្លែងការណ៍នាពេលអនាគត។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការកំណត់រកកត្តាផ្សេងៗដែលអាចបណ្តាលឲ្យមានលទ្ធផលជាក់ស្តែង ដែលធ្វើឲ្យខុសគ្នាខ្លាំងពីអ្វីដែលមានថ្លែងក្នុងសេចក្តីថ្លែងការណ៍នាពេលអនាគត សូមអានរបាយការណ៍របស់ Carrier ស្តីពីទម្រង់ 10-K, 10-Q និង 8-K ដែលបានដាក់ជូនជាឯកសារភ្ជាប់ ឬផ្តល់ជូនទៅគណៈកម្មការប្តូរប្រាក់និងមូលបត្រសហរដ្ឋអាមេរិកពីពេលមួយទៅពេលមួយ។ រាល់សេចក្តីថ្លែងការណ៍នាពេលអនាគតនឹងថ្លែងត្រឹមកាលបរិច្ឆេទដែលវាត្រូវបានធ្វើឡើង ហើយក្រុមហ៊ុនសាជីវកម្ម Carrier មិនមានកាតព្វកិច្ចណាមួយត្រូវធ្វើបច្ចុប្បន្នភាព ឬពិនិត្យឡើងវិញនូវសេចក្តីថ្លែងការណ៍ប្រភេទនោះឡើយ មិនថាជាលទ្ធផលនៃការបង្កើតថ្មី ព្រឹត្តិការណ៍នាពេលអនាគត ឬអ្វីផ្សេងពីនេះ លើកលែងតែដូចមានតម្រូវដោយច្បាប់ជាធរមាន។

CARR-IR

ព័ត៌មានទំនាក់ទំនង៖

ផ្នែកទំនាក់ទំនងវិនិយោគិន
Sam Pearlstein
561-365-2251
Sam.Pearlstein@Carrier.com

សាកសួរព័ត៌មានផ្នែកផ្សព្វផ្សាយ
Ashley Barrie
860-416-3657
Ashley.Barrie@Carrier.com

តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង