ស៊េរីឡចំហាយ Vitocrossal

ឡចំហាយកំណញើសឧស្ម័នខ្នាតមធ្យម

បច្ចេកវិជ្ជាកំណកប្រសិទ្ធភាពពិសេសទូទាំងវិសាលគមទិន្នផល។

ជាមួយគ្នានឹងឡចំហាយសម្រាប់គេហដ្ឋានទោល មុខផលិតផល Vitocrossal ក៏រួមមានឡចំហាយទំហំមធ្បម ដែលមានកម្រិតទិន្នផលកាន់តែខ្ពស់ផងដែរ។ នៅទីនេះ អ្នកនឹងអាចស្វែងយល់អំពីរបៀបដែលម៉ូដែលផ្សេងៗគ្នាក្នុងស្រឡាយនេះខុសប្លែកពីគ្នា ហើយកាន់តែពិសេសនោះគឺអ្វីដែលពួកវាមានដូចៗគ្នា។

ឡចំហាយកំណកឧស្ម័ន Vitocrossal មានវិសាលគមទិន្នផលធំទូលាយ

ក្រុមផលិតផល Vitocrossal ក្រុមហ៊ុន Viessmann ត្រូវគេកត់សម្គាល់ពីប្រសិទ្ធភាពពិសេសដោយឡែក និងការបំភាយសារធាតុពុលតិចតួចបំផុត របស់វា ដោយសារការប្រើប្រាស់បច្ចេកទេសកំណកចុងក្រោយបង្អស់។ នេះធានាបានថាថាមពលកម្តៅកាន់តែតិច ក្នុងសភាពជាចំហាយទឹកក្នុងឧស្ម័នក្នុងបំពង់នោះបានរលាយអស់។ អ្វីដែលប៉ិនប្រសប់នៃបច្ចេកវិជ្ជាកំណកនោះ គឺនៅត្រង់ថាឧស្ម័នបំពង់ក្តៅដែលផលិតកំឡុងពេលចំហេះ ត្រូវបានបញ្ជូនតាមរយៈឧបករណ៍ផ្លាស់ប្តូរកម្តៅទីពីរ។ ចំហាយទឹកឡើងកកពីលើឧបករណ៍ផ្លាស់ប្ទូរកម្តៅ។ នេះបញ្ចេញថាមពលដែលបន្ទាប់មកត្រូវផ្គត់ផ្គង់បន្ថែមទៅក្នុងប្រព័ន្ធកម្តៅ។ ដូច្នេះហើយទើបវាមិនចំលែកនោះទេដែលម៉ូដែលទាំងនេះ ត្រូវគេចាត់ចូលជាប្រសិទ្ធភាពថាមពលថ្នាក់ A។ ហើយប្រសិនបើបន្សំគ្នានឹងឧបករណ៍ស្រូបថាមពលសូឡាវិញនោះ វាប្រហែលជាអាចនឹងត្រូវទទួលពានរង្វាន់ប្រសិទ្ធភាពថ្នាក់ A+ ផងក៏ថាបាន។

បច្ចេកវិជ្ជាកំណកមានអត្ថប្រយោជន៏បំផុតពេលដែលសីតុណ្ហភាពប្រព័ន្ធកម្តៅចុះទាប។ នេះធ្វើឲ្យឡចំហាយកំណកឧស្ម័នសក្តិសមជាពិសេសសម្រាប់សំណង់ថ្មី។ ប៉ុន្តែវាក៏មានតម្លៃផងដែរក្នុងការដំឡើងវាជាផ្នែកនៃ   គម្រោងទំនើបកម្ម ខ្នាតធំ។ ដោយប្រើបច្ចេកវិជ្ជាកម្តៅទំនើបនេះដើម្បីទាញយកម្តៅកប់ក្នុងឿឧស្ម័នបំពង់ ទើបអាចធ្វើទៅបានក្នុងការកាត់បន្ថយចំណាយថ្លៃកម្តៅ រហូតដល់ 30   ភាគរយ។

2 ម៉ូដែលនៃស្រឡាយផលិតផល Vitocrossal កំពុងដាក់លក់៖

វិសាលគមប្រតិបត្តិការ

ប្រភេទទិន្នផលកម្តៅបានវាយតម្លៃអាចភ្ជាប់គ្នាជាតំណទូ
Vitocrossal 200 ប្រភេទ CIB80 ដល់ 318 kWឡចំហាយភ្លោះរហូតដល់ 636 kW
Vitocrossal 300 ប្រភេទ CU3A2.6 ដល់ 60 kW-
Vitocrossal 300 ប្រភេទ CM3C87 ដល់ 311 kWរហូតដល់ 8 ទូ (ឧ. 8 x 142 kW = 1136 kW)
Vitocrossal 300 ប្រភេទ CT3U400 ដល់ 630 kWប្រព័ន្ធឡចំហាយពីររហូតដល់ 1260 kW
Vitocrossal 300 ប្រភេទ CR3B787 ដល់ 1400 kW-
Vitocrossal 300 ប្រភេទ CRU800 ដល់ 1000 kWរហូតដល់ 8 ទូ និងរហូតដល់ 8000 kW

ដូចបង្ហាញក្នុងតារាង ឡចំហាយកំណកបញ្ឈរផ្ទាល់ឥដ្ឋរបស់ក្រុមហ៊ុន Viessmann សក្តិសមសម្រាប់ការដំឡើងប្រតិបត្តិការច្រើនយ៉ាង រាប់ចាប់ពីលំដៅដ្ឋានពីរគ្រួសារឬទោល រហូតដល់អគារស្នាក់នៅ អចលនទ្រព្យពាណីជ្ជកម្មខ្នាតតូច និងសូម្បីតែអគារសាធារណៈធំៗ និងបណ្តាញកម្តៅខាងក្នុងផងដែរ ក្នុងករណីឡចំហាយ Vitocrossal 300 ប្រភេទ CR3B។

តើអ្វីទៅដែលធ្វើឲ្យឡចំហាយកំណកឧស្ម័ន Vitocrossal ពិសេសខុសពីគេ?

ដូចយើ់ងបានឃើញស្រាប់ មុខផលិតផលក្នុងប្រភេទ Vitocrossal ផ្តល់បច្ចេកវិជ្ជាកំណក នៅទូទាំងវិសាលគមទិន្នផល។ គ្រប់ម៉ូដែលទាំងអស់សុទ្ធតែសម្រេចតាមប្រសិទ្ធភាពតាមរដូវកាលស្តង់ដា [to DIN] រហូតដល់ 98 ភាគរយ។ នេះអាចទៅរួចដោយសារការប្រើប្រាស់សមាសធាតុគុណភាពខ្ពស់ ដូចជាឧបករណ៍ផ្លាស់ប្តូរកម្តៅថែកថែប Inox-Crossal ជាដើម។ វាត្រូវបានរៀបរំឡើងតាមខ្សែឈរ។ នេះអនុញ្ញាតឲ្យវាប្រើថាមពលកំណកក្នុងឧស្ម័នក្តៅដែលមានអាំងតង់ស៊ីតេពិសេស។ បន្ថែមពីនេះ មានឥទ្ធិពលស្វ័យសម្អាតអចិន្រ្តៃយ៍ដោយសារផ្ទៃដែកថែបភ្លឺរលោង។ ជាការឆ្លើយតប នេះធានាបាននូវប្រសិទ្ធភាព ប៉ុន្តែក៏ពន្យារអាយុកាលសេវាកម្ម និងកាត់បន្ថយតម្រូវការថែទាំផងដែរ ព្រោះមានសំណឹកពីការបំពុលកាន់តែតិច។

សមាសភាគសំខាន់ស្នើគ្នាមួយទៀតក្នុងឡចំហាយកំណក Vitocrossal នោះគឺក្បាលចំហេះ MatriX។ វាដំណើរការក្នុងម៉ូដប្តូរតានដែលឡចំហាយសម្របខ្លួនដោយស្វ័យប្រវត្តិទៅនឹងទិន្នផលកម្តៅត្រូវការ។ វាប្រព្រឹត្តទៅដោយរលូន ដោយមិនចាំបាច់ចុចបើកបិទក្បាលចំហេះម្តងហើយម្តងទៀតឡើយ។ នេះមានន័យថាមានតម្រូវការវិលចុះឡើងតិចជាងមុន។ នេះកាត់បន្ថយសំណឹក និងការថែទាំមូលដ្ឋាន និងចំណាយសេវាកម្មផ្សេងៗ។ ក្បាលចំហេះ MatriX ជាធម្មតាមានលក្ខណៈសន្សំសំចៃ ស្ងាត់ និងមានទំនួលខុសត្រូវបរិស្ថាន។ ម៉ូដែលពិសេសមួយដែលសក្តិសមនឹងការកត់សម្គាល់ដោយឡែកនោះគឺ Vitocrossal 300 ប្រភេទ CRU។ ក្នុងផលិតផលនេះ យើងបានដំឡើងក្បាលចំហេះ MatriX-Disk ដែលស្ងាត់ពិសេស ទោះបីជាអាចសម្រេចទិន្នផលរហូតដល់ 1000 kW ក៏ដោយ។ លើសពីនេះទៀត ក្បាលចំហេះប្តូរតានក្នុងកម្រិត 1:6 ដែលមានន័យថាគេអាចដាក់កម្រិតទិន្នផលឲ្យស្ថិតក្រោម 20 ភាគរយបាន។

ការគ្រប់គ្រងល្អក៏ត្រូវបានធានាជូនផងដែរដោយធុងទឹកខ្នាតធំ និងបន្ទប់កម្តៅ។ វាក៏ធានាផងដែរនូវការផ្ទេរកម្តៅមានទំនុកចិត្ត។

Vitocrossal ក្នុងប្រព័ន្ធកម្តៅធ្វើពីផ្នែកផ្សេងៗ

តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង