ដោនឡូដ សៀវភៅផ្សព្វផ្សាយ និងវិញ្ញាបនបត្រជាទម្រង់ PDF

គូបដែលមាននិមិត្តសញ្ញាដោនឡូដ៖ ដោនឡូដសៀវភៅផ្សព្វផ្សាយនិងខិត្តបណ្ណ

ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិមួយដែលឈានមុខគេលើការផលិតប្រព័ន្ធថាមពល Viessmann Climate Solutions មានផ្តល់នូវដំណោះស្រាយសមស្របនិងមានប្រសិទ្ធភាព សម្រាប់គ្រប់ផ្នែកនៃកម្មវិធី និងគ្រប់ប្រភពថាមពល។ នៅលើទំព័រនេះ យើងមានផ្តល់នូវព័ត៌មានស៊ីជម្រៅអំពីបណ្ដាផលិតផលរបស់យើងក្នុងទម្រង់ជាការដោនឡូដឯកសារ PDF ដ៏មានប្រយោជន៍។

សូមមើលនូវបញ្ជីខាងក្រោម សម្រាប់ព័ត៌មានបន្ថែម ដែលមានរាប់ចាប់ពីដំណោះស្រាយទឹកនិងកម្ដៅសម្រាប់អាផាតមិននិងគេហដ្ឋានសម័យទំនើប រហូតដល់ប្រព័ន្ធកម្ដៅនិងខ្យល់ចេញចូលសម្រាប់វិស័យពាណិជ្ជកម្មនិងឧស្សាហកម្ម។

ដោនឡូដ PDF

ព័ត៌មានអំពីផលិតផលជាច្រើនប្រភេទរបស់ Viessmann ក្នុងទម្រង់ PDF។

ដំណោះស្រាយប្រព័ន្ធទូលំទូលាយ សម្រាប់កម្មវិធីពាណិជ្ជកម្មនិងឧស្សាហកម្ម

វិញ្ញាបនបត្រ

Viessmann Climate Solutions គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលឈានមុខគេលើការផលិតដំណោះស្រាយផ្នែកម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្ដៅ ថាមពលឧស្សាហកម្ម និងទូទឹកកក។ ប្រព័ន្ធគ្រប់គ្រងដែលបានបង្កើតឡើង សម្រាប់គុណភាព បរិស្ថាន ថាមពល និងសុខភាពនិងសុវត្ថិភាពការងារ ត្រូវបានរួមបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នាមួយ ចាប់តាំងពីឆ្នាំ២០២០។

ប្រព័ន្ធគ្រប់គ្រងគុណភាពមានកំណត់នូវគោលការណ៍និងនីតិវិធីជាប្រព័ន្ធទាំងអស់ ដើម្បីសម្រេចឱ្យបាននិងការពារនូវតម្រូវការខាងក្នុងនិងខាងក្រៅទាំងអស់ សម្រាប់ផលិតផលនិងដំណើរការនានា។ តាមរយៈការរក្សានិងធ្វើបច្ចុប្បន្នកម្មជាប់ជានិច្ចនូវប្រព័ន្ធគ្រប់គ្រងគុណភាព យើងអាចធានាបានថា តម្រូវការនានាត្រូវបានបំពេញ និងជួយរក្សានូវភាពជោគជ័យយូរអង្វែងរបស់ក្រុមហ៊ុន។

Viessmann ត្រូវបានផ្ដល់វិញ្ញាបនបត្រ អាយអេសអូ ៩០០១ ជាលើកដំបូង ក្នុងឆ្នាំ១៩៩៤។ នៅឆ្នាំ២០១៩ យើងបានទទួលជោគជ័យធ្វើបច្ចុប្បន្នកម្មឱ្យប្រែក្លាយទៅជា អាយអេសអូ ៩០០១:២០១៥។ ចាប់តាំងពីឆ្នាំ២០២០មក ប្រព័ន្ធគ្រប់គ្រងគុណភាពគឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នា និងត្រូវបានពិនិត្យតាមដានជារៀងរាល់ឆ្នាំដោយផ្សារភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងផ្សេងទៀតរបស់យើង។

អស់ជាច្រើនទសវត្សរ៍មកហើយ យើងបាននិងកំពុងអនុវត្តគោលគំនិតនៃការការពារបរិស្ថានរួមបញ្ចូលគ្នា ស្របជាមួយនឹងខ្សែសង្វាក់តម្លៃទាំងមូល។ ការការពារបរិស្ថានដែលត្រូវបានរួមបញ្ចូលទៅក្នុងដំណើរការនិងផលិតផលនានាត្រូវបានផ្តល់នូវអាទិភាពកំពូលលើការដោះស្រាយការខូចខាតទាំងឡាយដែលធ្លាប់បានកើតឡើង។ ការគ្រប់គ្រងបរិស្ថាន ដែលត្រូវបានប្រតិបត្តិអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺរៀបចំនិងតាមដានលើការបកប្រែគោលនយោបាយបរិស្ថានរបស់យើង។

វិញ្ញាបនបត្រ អាយអេសអូ ១៤០០១ របស់យើង បង្ហាញថា យើងអនុលោមតាមច្បាប់បរិស្ថានជាធរមាន និងធ្វើការកែលម្អជាបន្តបន្ទាប់នូវសមិទ្ធកម្មបរិស្ថានរបស់យើង។ ចាប់តាំងពីឆ្នាំ២០២០មក ប្រព័ន្ធគ្រប់គ្រងបរិស្ថានគឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នា និងត្រូវបានពិនិត្យតាមដានជារៀងរាល់ឆ្នាំដោយផ្សារភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងផ្សេងទៀតរបស់យើង។

Viessmann បានទទួលវិញ្ញាបនបត្រ អាយអេសអូ ៥០០០១ សម្រាប់ប្រព័ន្ធគ្រប់គ្រងថាមពល នៅទីតាំង Allendorf របស់ខ្លួន និងទីតាំងដទៃផ្សេងទៀត។ ការបង្កើនប្រសិទ្ធភាពថាមពលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅនៃគោលនយោបាយថាមពលនិងអាកាសធាតុ។ ដូច្នេះប្រសិទ្ធភាពថាមពល គឺជាផ្នែកសំខាន់មួយនៃប្រសិទ្ធភាពធនធាន។

ចាប់តាំងពីឆ្នាំ២០២០មក ប្រព័ន្ធគ្រប់គ្រងថាមពលគឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នា និងត្រូវបានពិនិត្យតាមដានជារៀងរាល់ឆ្នាំដោយអ្នកផ្ដល់វិញ្ញាបនបត្រខាងក្រៅ ដោយផ្សារភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងផ្សេងទៀតរបស់យើង។

បន្ទាប់ពី១០ឆ្នាំនៃការចូលរួមដោយជោគជ័យនៅក្នុងសវនកម្មផ្នែកសុខភាពនិងសុវត្ថិភាពការងារនៃ BS OHSAS 18001 សមិទ្ធកម្មកំពូលរបស់យើងត្រូវបានបញ្ជាក់និងផ្ដល់វិញ្ញាបនបត្រដោយ TÜV Rheinland ទៅជាស្តង់ដារ អ៊ីអិន អាយអេសអូ ៤៥០០១ ថ្មី។

Viessmann Climate Solutions បាននឹងកំពុងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងសុខភាពនិងសុវត្ថិភាពការងារតាំងពីឆ្នាំ២០២០មក ហើយប្រព័ន្ធនេះត្រូវបានរំពឹងថានឹងត្រូវបានបញ្ជាក់រួមគ្នាជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងលក្ខណៈរួមបញ្ចូលចាប់ពីឆ្នាំ២០២៣។

អ្នកចូលរួម EMAS ដំណើរការនូវប្រព័ន្ធគ្រប់គ្រងបរិស្ថានជាស្តង់ដារមួយកម្រិត អាយអេសអូ ១៤០០១ និងឆ្លងកាត់ការត្រួតពិនិត្យប្រចាំឆ្នាំដោយអ្នកវាយតម្លៃបរិស្ថានឯករាជ្យដែលអនុម័តដោយរដ្ឋ។ ពួកគេបោះផ្សាយទិន្នន័យបរិស្ថានរបស់ខ្លួន ដែលរួមមានការប្រើប្រាស់ធនធាននិងថាមពល ការបំភាយ កាកសំណល់ ជាដើម យ៉ាងលម្អិតនៅក្នុងសេចក្តីថ្លែងការណ៍បរិស្ថានប្រចាំឆ្នាំរបស់ខ្លួន។ ពួកគេក៏បានកំណត់គោលដៅបរិស្ថាន និងបោះផ្សាយពីរបៀបដែលសមិទ្ធកម្មបរិស្ថាននឹងត្រូវបានកែលម្អជាបន្តបន្ទាប់និងជាប្រព័ន្ធផងដែរ។

ដោយសារមានការគ្រប់គ្រងបរិស្ថានជាគំរូនិងប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួននេះហើយ ទើប Viessmann ត្រូវបានទទួលស្គាល់ថាជាអ្នកត្រួសត្រាយផ្នែកបរិស្ថាន។ Viessmann Werke ដែលមានទីតាំងរបស់ខ្លួននៅ Allendorf (Eder) គឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យបច្ចេកវិទ្យាកម្ដៅ និងជាក្រុមហ៊ុនទីពីរនៅប្រទេសអាល្លឺម៉ង់ដែលទទួលបានវិញ្ញបនបត្របញ្ជាក់ ដោយអនុលោមតាមគ្រោងការណ៍សវនកម្មនិងគ្រប់គ្រងបរិស្ថាន (EMAS) ក្នុងឆ្នាំ១៩៩៥។ សព្វថ្ងៃនេះ ទីតាំងរបស់ Viessmann នៅ Allendorf (Eder) គឺជាទីតាំងចំណាស់ជាងគេក្នុងបញ្ជីទីតាំងរបស់ EMAS។

តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង