ព័ត៌មានធានា សម្រាប់ផលិតផល Viessmann

ការចាប់ដៃ
រូបថត៖ © sutadimage Konstantin / Shutterstock.com

សេចក្តីសង្ខេបអំពីការធានាសម្រាប់ដំណោះស្រាយទឹក

រយៈពេលធានា

ឧបករណ៍កម្ដៅទឹកប្រភេទគ្មានធុង

ឧបករណ៍កម្ដៅទឹកប្រភេទមានធុង

ឧបករណ៍បន្សុទ្ធទឹក

កំណត់សម្គាល់

   
ឆ្នាំទី១
  • ផ្គត់ផ្គង់ដើម្បីផ្លាស់ប្ដូរគ្រឿងផ្គុំខាងក្នុងដែលមានបញ្ហា រួមទាំងគ្រឿងកម្ដៅ
  • ការងារជួសជុលឬផ្លាស់ប្ដូរ ក្រោម
    ការសម្រេចចិត្តរបស់ Viessmann ដោយមិនគិតថ្លៃ
  • ការផ្គត់ផ្គង់ដើម្បីផ្លាស់ប្ដូរគ្រឿងផ្គុំខាងក្នុងដែលមានបញ្ហា
  • ការផ្គត់ផ្គង់ឧបករណ៍កម្តៅទឹកប្រភេទមានធុង សម្រាប់រាល់
    ការលេចធ្លាយធុង
  • ការងារជួសជុលឬផ្លាស់ប្ដូរ ក្រោម
    ការសម្រេចចិត្តរបស់ Viessmann ដោយមិនគិតថ្លៃ
  • ការផ្គត់ផ្គង់ដើម្បីផ្លាស់ប្ដូររាល់គ្រឿងផ្គុំខាងក្នុងដែលមានបញ្ហា (មិនរាប់បញ្ចូលគ្រឿងប្រើប្រាស់ ដូចជា
    តម្រង)
  • ការងារជួសជុលឬផ្លាស់ប្ដូរ ក្រោមការសម្រេចចិត្តរបស់ Viessmann ដោយមិនគិតថ្លៃ
    
ឆ្នាំទី២
  • ផ្គត់ផ្គង់ដើម្បីផ្លាស់ប្ដូរគ្រឿងផ្គុំខាងក្នុងដែលមានបញ្ហា រួមទាំងគ្រឿងកម្ដៅ
  • ការផ្គត់ផ្គង់ដើម្បីផ្លាស់ប្ដូរគ្រឿងផ្គុំខាងក្នុងដែលមានបញ្ហា
  • ការផ្គត់ផ្គង់ឧបករណ៍កម្តៅទឹកប្រភេទមានធុង សម្រាប់រាល់
    ការលេចធ្លាយធុង
  • ការផ្គត់ផ្គង់ដើម្បីផ្លាស់ប្ដូររាល់គ្រឿងផ្គុំខាងក្នុងដែលមានបញ្ហា (មិនរាប់បញ្ចូល
    គ្រឿងប្រើប្រាស់)
  • ថ្លៃពលកម្ម&សេវាកម្មត្រូវ
    ទទួលបន្ទុកដោយម្ចាស់ សម្រាប់ការងារជួសជុល/ផ្លាស់ប្ដូរ
   
ឆ្នាំទី៣-៥
  • ការផ្គត់ផ្គង់ដើម្បីផ្លាស់ប្ដូររាល់គ្រឿងកម្ដៅ
    ដែលមានបញ្ហា
  • ការផ្គត់ផ្គង់ឧបករណ៍កម្តៅទឹកប្រភេទមានធុង សម្រាប់រាល់ការលេចធ្លាយធុង
 
  • ថ្លៃពលកម្ម&សេវាកម្មត្រូវទទួលបន្ទុកដោយម្ចាស់ សម្រាប់ការងារជួសជុល/ផ្លាស់ប្ដូរ
   
        
        

ខនិងលក្ខខណ្ឌ

  • ការធានា ដែលមានបញ្ជាក់នៅទីនេះ គឺមានសុពលភាពនិងអាចអនុវត្តបានចំពោះផលិតផលដំណោះស្រាយទឹករបស់ Viessmann ដែលបានទិញដោយផ្ទាល់ ឬពីអ្នកចែកចាយដែលមានការអនុញ្ញាត នៅក្នុងប្រទេសសិង្ហបុរី។
  • Viessmann Singapore Pte Ltd នឹងធានាលើផលិតផលចំពោះកំហុសលើការផលិតនិងសម្ភារៈ ដោយផ្អែកលើកាលបរិច្ឆេទនៃការទិញ (ឬកាលបរិច្ឆេទនៃការទទួលជាផ្លូវការ) ដូចតទៅ៖
  • ឧបករណ៍កម្តៅទឹកប្រភេទគ្មានធុង៖ គ្រឿងផ្គុំខាងក្នុងទាំងអស់ត្រូវបានធានារយៈពេលពីរ (២) ឆ្នាំ។ គ្រឿងកម្ដៅ - ប្រាំ (៥) ឆ្នាំ
  • ឧបករណ៍កម្ដៅទឹកប្រភេទមានធុង៖ គ្រឿងផ្គុំខាងក្នុងទាំងអស់ត្រូវបានធានារយៈពេលពីរ (២) ឆ្នាំ។ ការលេចធ្លាយធុង - ប្រាំ (៥) ឆ្នាំ។ សូមចំណាំថា Viessmann ផ្តល់ការផ្លាស់ប្ដូរតែម្តងគត់ ក្នុងករណីមានការលេចធ្លាយធុង ក្នុងរយៈពេល៥ឆ្នាំ។ ចំពោះការលេចធ្លាយធុងបន្ទាប់ពីឆ្នាំដំបូង ថ្លៃពលកម្មនិងសេវាកម្មត្រូវអនុវត្តសម្រាប់ការផ្លាស់ប្ដូរ។
  • ឧបករណ៍បន្សុទ្ធទឹក៖ គ្រឿងផ្គុំខាងក្នុងទាំងអស់ត្រូវបានធានារយៈពេលពីរ (២) ឆ្នាំ។ សូមចំណាំថា គ្រឿងប្រើប្រាស់មិនស្ថិតក្រោមការធានាទេ។
  • សម្រាប់រាល់គ្រឿងដែលរកឃើញថាមានកំហុសក្នុងអំឡុងពេលធានាឆ្នាំដំបូង Viessmann នឹងធ្វើការជួសជុលឬផ្លាស់ប្តូរតាមជម្រើសរបស់យើងដោយមិនគិតថ្លៃ ប្រសិនបើវាត្រូវបានថែទាំនិងដំណើរការយ៉ាងត្រឹមត្រូវស្របតាមការណែនាំប្រតិបត្តិការ និងមិនត្រូវកែកុនអ្វីទេនោះ។
  • ការដំឡើង ការប្រតិបត្តិការ និងការថែទាំត្រូវតែធ្វើឡើងដោយជាងទឹក/អគ្គីសនីដែលមានអាជ្ញាបណ្ណ និងបំពេញតាមបទតម្រូវនៃបទប្បញ្ញត្តិបច្ចុប្បន្ន និងស្របតាមការណែនាំនៃសៀវភៅណែនាំ។
  • មិនត្រូវរុះរោះ កែប្រែ ឬជួសជុលផលិតផលឡើយ លើកលែងតែធ្វើឡើងដោយបុគ្គលិកដែលមានការអនុញ្ញាត។
  • ការធានាមិនរាប់បញ្ចូលសម្ភារៈបរិមណ្ឌល ដូចជា ក្បាលផ្កាឈូក ទុយោ បំពង់ តំណ គ្រឿងខ្ចៅខ្ចង និងគ្រឿងបន្សំផ្សេងទៀត ដូចជា តម្រង ការងារបំពង់ ការងារអគ្គិសនី ការផ្លាស់ប្ដូរពិដានបន្លំ។
  • ការធានាមិនអាចផ្ទេរឬប្រគល់ឱ្យភាគីទីបីណាមួយឡើយ។

គោលការណ៍សេវាកម្ម៖

សម្រាប់សំណើសេវាកម្មឬមតិកែលម្អណាមួយ សូមមេត្តាទាក់ទងមកយើងខ្ញុំតាមលេខហតឡាញសម្រាប់អតិថិជនរបស់យើង 6970 8411 ឬផ្ញើអ៊ីមែលមកយើងតាមរយៈ service@viessmann.sg។ សូមផ្តល់ព័ត៌មានលម្អិតអំពីម៉ូដែលផលិតផល លេខស៊េរី និងកាលបរិច្ឆេទទិញ ដើម្បីផ្ដល់ភាពងាយស្រួល។

  1. ថ្លៃពលកម្មនិងសេវាកម្មត្រូវអនុវត្តចំពោះរាល់ការជួសជុលឬផ្លាស់ប្ដូរដែលបានផ្តល់ជូន បន្ទាប់ពីឆ្នាំដំបូងនៃការធានាផលិតផល។
  2. ថ្លៃសេវាកម្មក៏នឹងត្រូវគិតផងដែរ ក្នុងករណីមានការលុបចោលការណាត់ទទួលសេវាកម្ម ឬនៅពេលការទាមទារនូវសេវាកម្មក្រោមលក្ខខណ្ឌនៃការធានាត្រូវបានរៀបចំ ប៉ុន្តែការបរាជ័យត្រូវបានរកឃើញថាមិនទាក់ទងនឹងផលិតផល។
  3. ប្រសិនបើផលិតផលលែងស្ថិតក្រោមការធានា នោះថ្លៃនឹងត្រូវគិតសម្រាប់ការមកកាន់ទីតាំង និងរាល់គ្រឿងដែលបានផ្គត់ផ្គង់។
  4. ការទូទាត់ទាំងអស់ស្ថិតនៅក្រោមគោលការណ៍បង់ប្រាក់ពេលបញ្ចូនដល់ (COD)។ ត្រូវតែទូទាត់ប្រាក់ដល់អ្នកបច្ចេកទេសសេវាកម្ម នៅពេលបញ្ចប់ការងារសេវាកម្ម។ Viessmann រក្សាសិទ្ធិមិនបន្តឬធ្វើការងារឡើយ ប្រសិនបើប្រាក់មិនអាចទូទាត់បាន។
  5. ម្ចាស់ត្រូវទទួលខុសត្រូវក្នុងការសម្របសម្រួលដល់អ្នកបច្ចេកទេសសេវាកម្មក្នុងការទទួលសិទ្ធិប្រើដោយផ្ទាល់នូវផលិតផល។
តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង