Viessmann៖ ក្រុមហ៊ុនដែលមាន ទំនៀមទម្លាប់និងចក្ខុវិស័យ

រូបភាពបង្ហាញពីទិដ្ឋភាពខាងក្រៅនៃការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Viessmann នៅ Allendorf (Eder)។

អស់រយៈពេលជាង 100 ឆ្នាំមកហើយ Viessmann បាននិងកំពុងជួយកែលម្អគុណភាពជីវិតរបស់មនុស្សជាមួយនឹងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ដែលផ្ដើមដំបូងពីផ្នែកកម្ដៅ។ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុននេះបានវិវត្តន៍ពីក្រុមហ៊ុនផលិតផ្នែកកម្ដៅ ទៅជាអ្នកផ្តល់ដំណោះស្រាយកម្ដៅនិងថាមពលឆ្លាតវៃមួយ។ ទោះជាយ៉ាងណាក៏ដោយ វឌ្ឍនភាពបច្ចេកទេសមិនមែនជាចំណុចផ្តោតតែមួយគត់របស់ Viessmann នោះទេ។ ការគិតនិងសកម្មភាពប្រកបដោយនិរន្តរភាពត្រូវបានបង្កប់យ៉ាងរឹងមាំនៅក្នុងគុណតម្លៃសាជីវកម្ម។ Viessmann តាមវិធីនេះ នឹងបំពេញនូវគោលដៅរយៈពេលវែងរបស់យើង ដើម្បីបង្កើតនិងអភិរក្សលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ។

 

ដំណោះស្រាយអាកាសធាតុ Viessmann គឺជាគ្រួសារដ៏ធំលំដាប់អន្តរជាតិ

ដែលលាតសន្ធឹងពី Allendorf ទៅកាន់ពិភពលោក។ ចាប់តាំងបង្កើតឡើងក្នុងឆ្នាំ 1917 មក ក្រុមហ៊ុន Viessmann បានរីកចម្រើនជាលំដាប់ក្នុងនាមជាក្រុមហ៊ុនមួយ។ រួមគ្នាជាមួយដៃគូមកពីឧស្សាហកម្មផ្សេងៗគ្នា សមាជិករបស់យើងធ្វើការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការដែលផ្លាស់ប្តូរជានិច្ចរបស់អតិថិជន និងដើម្បីផ្លាស់ប្តូរការផ្គត់ផ្គង់ថាមពលតាមរបៀបដែលមាននិរន្តរភាព។

 

Viessmann និង FC Bayern Munich

បាល់ទាត់ គឺជាចំណូលចិត្តរបស់ពិភពលោក ហើយតម្រូវការក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីសម្រេចគោលដៅអាកាសធាតុកំពុងរឺកកាន់តែខ្លាំងឡើងនៅក្នុងគំនិតរបស់មនុស្ស។ នេះហើយគឺជាចំណុចដែលយីហោខ្លាំងៗទាំងពីរអាចរួមចំណែកបាន ជាមួយនឹងចំណូលចិត្តផ្នែកកីឡានិងបច្ចេកវិទ្យាសង្គ្រោះអាកាសធាតុដ៏ល្អបំផុត។ ក្នុងនាមជាដៃគូអាកាសធាតុផ្លូវការរបស់ FC Bayern Munich ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យាកម្ដៅ ម៉ាស៊ីនត្រជាក់ ប្រព័ន្ធត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល Viessmann មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយក្នុងពិភពលោក។

ការឧបត្ថម្ភរបស់ម្ចាស់ជើងឯកកំណត់ត្រាអាល្លឺម៉ង់ FC Bayern Munich គឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមរបស់ Viessmann ក្នុងវិស័យកីឡា។ អ្វីៗបានចាប់ផ្តើមនៅក្នុងប្រទេសចិន ជាទីដែល Viessmann បានក្លាយជាដៃគូប្រចាំតំបន់ផ្លូវការរបស់ FC Bayern ក្នុង 2018 ហើយចាប់តាំងពីពេលនោះមក ខ្លួនបានពង្រីកទៅកាន់តំបន់នានាលើសកលលោកនៅដើមរដូវកាល 2022/2023។

សូមអានបន្ថែមអំពីការឧបត្ថម្ភរបស់យើងលើវិស័យកីឡាបាល់ទាត់។ >

 

ការរស់នៅជាមួយនិងអនុវត្តនូវនិរន្តរភាព

មានប្រវត្តិជាង 100 ឆ្នាំ Viessmann បានផ្តោតលើគោលដៅរយៈពេលវែងផ្សេងៗ ដែលរួមបញ្ចូលបញ្ហាប្រឈមដ៏ធំបំផុតមួយនាពេលបច្ចុប្បន្ននេះ គឺការផ្លាស់ប្តូរថាមពល។ ទីផ្សារផ្នែកកម្ដៅផ្តល់នូវសក្តានុពលដ៏ធំសម្បើម សម្រាប់ការសន្សំថាមពល។ ក្នុងនាមជាអ្នកឈានមុខលើទីផ្សារនេះ Viessmann ប្រកាន់ជំហរបរិសកម្មក្នុងការកែទម្រង់បរិវត្តកម្មឧស្សាហកម្ម និងជំរុញការជំនួសឥន្ធនៈហ្វូស៊ីលជាមួយនឹងថាមពលកកើតឡើងវិញ។ អ្វីទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងផលប័ត្រផលិតផលរបស់ក្រុមហ៊ុនយើង និងនៅក្នុងផ្នែកនានាផ្សេងទៀត។

វិធីសាស្រ្តនិរន្តរភាពរបស់យើង។ >

 

ការផ្សំបញ្ចូលគ្នានៃគោលដៅសេដ្ឋកិច្ច អេកូឡូស៊ី និងសង្គម

Viessmann ផ្តោតលើនិរន្តរភាព ដែលជាចំណុចប្រសព្វនៃការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ទាំងនេះត្រូវបានបង្ហាញដោយដំណោះស្រាយនិងគម្រោងមួយចំនួន រាប់ចាប់ពីប្រព័ន្ធកម្ដៅប្រកបដោយនវានុវត្តន៍ដែលដំណើរការដោយអ៊ីដ្រូសែន រហូតដល់ដល់គម្រោងដាំដើមឈើឡើងវិញជាអន្តរជាតិ ដែលត្រូវបានចាប់ផ្តើមរួចហើយ។ គោលដៅប្រកបដោយមហិច្ឆតាផ្សេងទៀតដែល Viessmann កំពុងព្យាយាមសម្រេច គឺត្រូវបានបង្ហាញនៅក្នុងរបាយការណ៍អាកាសធាតុដែលបានចេញផ្សាយនៅចុងឆ្នាំ 2021។ គោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រូវបានគ្រោងនឹងសម្រេចនៅឆ្នាំ 2050 ទាំងនៅក្នុងប្រតិបត្តិការរបស់យើងផ្ទាល់ និងនៅក្នុងខ្សែសង្វាក់តម្លៃដែល Viessmann ជាចំណែកមួយផងដែរ។

អ្នកអាចស្វែងយល់បន្ថែមអំពីក្រុមហ៊ុន នៅទីនេះ

មជ្ឈមណ្ឌលមេឌា

បង្ហាញទាំងអស់

តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង