ភាពជាដៃគូអាកាសធាតុជាមួយ FC Bayern

នេះគឺជាបដាចម្បងសម្រាប់ភាពជាដៃគូអាកាសធាតុរវាង Viessmann និង FC Bayern។

ការឧបត្ថម្ភក្នុងវិស័យកីឡានៅ Viessmann

ការឧបត្ថម្ភក្នុងវិស័យកីឡាគឺជាប្រពៃណីដ៏យូរអង្វែងមួយនៅ Viessmann៖ អាជីវកម្មនេះបានចូលរួមក្នុងកីឡារដូវរងាអស់រយៈពេលជាង 25 ឆ្នាំមកហើយ។ ដោយចាប់ផ្តើមជាមួយនឹងកីឡាប្រណាំងក្ដាររអិលលើទឹកកក ដែលជាកីឡាជិះក្ដារប្រណាំងរដូវរងារចុះតាមផ្លូវសិប្បនិម្មិតជាមួយនឹងច្រាំងនិងចំណោតដ៏ចោត Viessmann បានក្លាយជាចំណែកសំខាន់មួយនៃសកម្មភាពកីឡារដូវរងារភាគច្រើនប្រចាំតំបន់ណ័រឌីក ដែលផ្តោតលើការលោតស្គីនិងបាយអាថ្លុន។ ចាប់តាំងពីឆ្នាំ 2018 មក បាល់ទាត់ក៏ត្រូវបានបញ្ចូលទៅក្នុងផលបត្រឧបត្ថម្ភកីឡាផងដែរ។

ស្វែងយល់បន្ថែមអំពី Viessmann

តួអង្គជាសកល៖ Viessmann និង FC Bayern

ការឧបត្ថម្ភរបស់ម្ចាស់ជើងឯកកំណត់ត្រាអាល្លឺម៉ង់ FC Bayern Munich បានក្លាយជាចំណែកដ៏សំខាន់នៃការចូលរួមរបស់ Viessmann នៅក្នុងវិស័យកីឡា។ ភាពជាដៃគូជាអន្តរជាតិរបស់តួអង្គលំដាប់ពិភពលោកទាំងពីរ ដែលជាអ្នកឈានមុខលើទីផ្សារប្រចាំវិស័យរបស់ខ្លួន បានចាប់ផ្តើមនៅក្នុងប្រទេសចិន ដែល Viessmann បានក្លាយជាដៃគូផ្លូវការក្នុងតំបន់របស់ FC Bayern ក្នុង 2018។ បណ្ដុំសកម្មភាពជាច្រើនត្រូវបានធ្វើឡើងនៅតាមបណ្ដាសាលាបាល់ទាត់និងការប្រកួតក្នុងស្រុកជាច្រើន។

ការពង្រីកភាពជាដៃគូ

ដើម្បីឆ្លើយតបទៅនឹងភាពជាដៃគូដ៏ជោគជ័យនេះ Viessmann បានពង្រីកការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយ FC Bayern ទៅកាន់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ 2021 ហើយបានក្លាយជាដៃគូអាកាសធាតុផ្លូវការរបស់ FC Bayern Munich នៅក្នុងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន (បារាំង អេស្ប៉ាញ ប៉ូឡូញ បេនេលុច្ស និងរុស្ស៊ី) សម្រាប់វិស័យបច្ចេកវិទ្យាកម្ដៅ ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងខ្យល់ចេញចូល។ ចាប់តាំងពីដើមរដូវកាល 2022/23 មក Viessmann បានពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយ FC Bayern Munich ទៅកាន់សកលលោក។

ការចូលរួមប្រកបដោយនិរន្តរភាព

បាល់ទាត់ គឺជាចំណូលចិត្តរបស់ពិភពលោក ហើយតម្រូវការក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីសម្រេចគោលដៅអាកាសធាតុកំពុងរឺកកាន់តែខ្លាំងឡើងនៅក្នុងគំនិតរបស់មនុស្ស។ នេះហើយគឺជាចំណុចដែលយីហោខ្លាំងៗទាំងពីរអាចរួមចំណែកបាន ជាមួយនឹងចំណូលចិត្តផ្នែកកីឡានិងបច្ចេកវិទ្យាសង្គ្រោះអាកាសធាតុដ៏ល្អបំផុត។ គោលបំណងនៃភាពជាដៃគូនេះ គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយនៅក្នុងតំបន់។ សម្រាប់ Viessmann និរន្តរភាពគឺជាស្នូលនៃគោលបំណងសាជីវកម្មរបស់ខ្លួន ពោលគឺ “យើងបង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ”។

ភាពជាដៃគូ៖ តួអង្គប្រកបដោយនវានុវត្តន៍ សម្រាប់អនាគតប្រសើរជាងមុន

ភាពជោគជ័យ ទំនុកចិត្ត និងនិរន្តរភាព គឺជាគុណតម្លៃទូទៅដែលបង្រួបបង្រួម Viessmann និង FC Bayern Munich។ ក្នុងនាមជាដៃគូអាកាសធាតុផ្លូវការ ម៉ាកយីហោអាល្លឺម៉ង់ដ៏ល្បីល្បាញដែលឈ្នះពានរង្វាន់ទាំងពីរនេះផ្តោតលើការកែលម្អប្រកបដោយនិរន្តរភាពនៃគុណភាពទឹកនិងខ្យល់ ការប្រើប្រាស់ធនធានប្រកបដោយការគិតគូរ និងការលើកកម្ពស់យុវជន។

ជាមួយនឹង Viessmann កីឡាកររបស់ FC Bayern Munich នឹងត្រូវបានបំពាក់ដោយដំណោះស្រាយមេត្រីអាកាសធាតុប្រកបដោយនិរន្តរភាព ដែលជំរុញទឹកចិត្តអ្នកចូលចិត្តកីឡាបាល់ទាត់និងកីឡានានាទាំងអស់ឱ្យទាញអត្ថប្រយោជន៍ពីវិធីជាច្រើន ដើម្បីក្លាយជាចំណែកមួយនៃជើងឯកសកម្មភាពអាកាសធាតុ។

FC Bayern x Viessmann៖ នៅផ្ទះ យើងអាចសន្សំសំចៃថាមពលបានកាន់តែច្រើន

សន្សំសំចែថាមពលនៅផ្ទះ - ជាមួយ Viessmann

យុទ្ធនាការក្នុងតំបន់

មានសំណួរឬទេ? សូមសួរមកយើង។

តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង