ដំណោះស្រាយផ្នែកទឹក

Viessmann កំណត់ឡើងវិញនូវស្តង់ដារដំណោះស្រាយផ្នែកទឹកជាមួយនឹងបច្ចេកវិទ្យាវិស្វកម្មអាល្លឺម៉ង់ ដើម្បីកែលម្អជីវភាពរស់នៅរបស់គ្រួសារឥណ្ឌូនេស៊ី។

ហ្សាកាតា - ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីគឺជាដើមកំណើតនៃប្រជាជនទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលកំពុងជម្នះដោះស្រាយនូវបញ្ហាប្រឈមជុំវិញតម្រូវការចាំបាច់បំផុតរបស់សង្គមមួយ គឺទឹកស្អាតនិងមានសុវត្ថិភាព។ ទីភ្នាក់ងារមជ្ឈមណ្ឌលស្ថិតិឥណ្ឌូនេស៊ី (BPS) បានផ្តល់យោបល់ថា ស្ថានភាពទឹកនៅក្នុងខេត្តចំនួន 10 ក្នុងចំណោមខេត្តចំនួន 24 របស់ប្រទេស គឺមានការបំពុលយ៉ាងខ្លាំងដោយបាក់តេរីអ៊ីខូលី ហើយនេះគឺមិនទាន់រាប់បញ្ចូលនូវសារធាតុគ្រោះថ្នាក់ផ្សេងទៀត ដូចជា ខូលីហ្វម ក្លរីន និងលោហធាតុធ្ងន់ៗ រួមទាំងបារត ដែក អាសេនិច និងអ្វីជាច្រើនទៀត។

បុគ្គលិក Viessmann នៅឯពិធីអបអរសាទរខួប 100 ឆ្នាំ ក្នុងឆ្នាំ 2017

ដោយសារធនធានទឹកនិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសបន្តប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុវត្តដំណោះស្រាយដ៏គួរឱ្យស្ងើចសរសើរ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធទាំងនេះ ដូចជា កម្មវិធីទឹកនិងអនាម័យផ្អែកលើសហគមន៍ PAMSIMAS និងសេចក្តីព្រាងបទប្បញ្ញត្តិប្រធានាធិបតី (Raperpres) ឆ្នាំ 2021 សម្រាប់ការគ្រប់គ្រងធនធានទឹកយ៉ាងទូលំទូលាយ លក្ខណៈរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាព ដែលជំរុញឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល សង្គម និងតួអង្គឧស្សាហកម្មនានា។

ស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងជាការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នូវទឹកស្អាតនិងសុវត្ថិភាព Viessmann ដែលជាក្រុមហ៊ុននាំមុខគេក្នុងដំណោះស្រាយអាកាសធាតុដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ បានប្រកាសចូលប្រឡូកក្នុងទីផ្សារនៃប្រទេសឥណ្ឌូនេស៊ី ដោយណែនាំនូវប្រភេទឧបករណ៍កម្តៅនិងបន្សុទ្ធទឹក សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Alexander Ziehe នាយកគ្រប់គ្រងក្រុមហ៊ុន Viessmann ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងអូសេអានី បានមានប្រសាសន៍ថា "យើងបានចាប់ផ្តើមពង្រឹងការឈរជើងរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីខែមេសា ឆ្នាំ 2021 ជាមួយនឹងម៉ាស៊ីនបន្ទន់ បន្សុទ្ធ និងកម្ដៅទឹករបស់យើង។ បេសកកម្មរបស់យើងគឺផ្តល់ជូននូវដំណោះស្រាយផ្នែកទឹកផ្ដោតលើអនាគតនៅអាស៊ី សម្រាប់មនុស្សជំនាន់ក្រោយ ដែលស្ថាបនាដោយផ្អែកលើបច្ចេកវិទ្យាវិស្វកម្មអាល្លឺម៉ង់របស់យើង និងភាពជាអ្នកនាំមុខផ្នែកកំដៅ ត្រជាក់ ខ្យល់ចេញចូល គុណភាពទឹកនិងខ្យល់។"

ដោយសង្កត់ធ្ងន់លើសុវត្ថិភាព គុណភាពខ្ពស់ ភាពធន់ និងផាសុកភាព អាជីវកម្មគ្រួសារនេះបានដាក់ដំណើរការនូវដំណោះស្រាយអាកាសធាតុចុងក្រោយបំផុតរបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី រួមមានឧបករណ៍បន្សុទ្ធទឹកប្រើនិងមិនប្រើអគ្គីសនី ឧបករណ៍កម្ដៅទឹកប្រើអគ្គិសនីប្រភេតមាននិងគ្មានធុង និងប្រព័ន្ធទឹកក្តៅស្អាត។ Viessmann ក៏គាំទ្រនូវឧស្សាហកម្មទីផ្សារតាមរយៈដំណោះស្រាយថាមពលរបស់ខ្លួនផងដែឬ ដែលរួមមានឧបករណ៍ចំហុយចំហាយ ឧបករណ៍ចំហុយទឹកក្តៅ ឧបករណ៍ចំហុយកម្ដៅសំណល់ និងស្នប់កម្ដៅ។

លោក Alexander បានបន្ថែមថា "និរន្តរភាព គឺជាស្នូលនៃគោលបំណងសាជីវកម្មរបស់យើង ហើយយើងចង់បង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រៅពីការយកចិត្តទុកដាក់ជាពិសេសទៅលើប្រសិទ្ធភាពថាមពល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទឹកក្នុងផ្ទះ យើងក៏ចង់ជួយកែលម្អជីវភាពរស់នៅរបស់គ្រួសារឥណ្ឌូនេស៊ី ដោយអនុវត្តវិធីសាស្រ្តគុណភាពខ្ពស់ ដើម្បីបំពាក់ជូនពួកគេនូវដំណោះស្រាយប្រព្រឹត្តកម្មទឹកប្រកបដោយជំនាញនិងនិរន្តរភាព។"

ជាមួយនឹងកំណើនចំណែកទីផ្សារនិទស្សន្តនៃដំណោះស្រាយផ្នែកទឹកនៅអាស៊ីអាគ្នេយ៍ Viessmann មានបំណងពង្រីកសាខារបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត ដូចជា ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ហ្វីលីពីន ថៃ និងកម្ពុជា។ ការប្តេជ្ញាចិត្តនាពេលអនាគតរបស់ក្រុមហ៊ុនរួមមានការបង្កើតប្រតិបត្តិការក្នុងស្រុកសម្រាប់ផ្នែកស្រាវជ្រាវនិងamp;អភិវឌ្ឍ ផលិតកម្មនិងការធានាគុណភាព ការពង្រីកផលបត្រដោយបន្ថែមដំណោះស្រាយបន្ថែមទៀតដូចជា ការបន្សុទ្ធខ្យល់ និងការកសាងបណ្តាញដៃគូចែកចាយទូទាំងតំបន់។

ការពង្រីកខ្លួនរបស់ Viessmann នៅអាស៊ីអាគ្នេយ៍ ក៏នឹងរួមបញ្ចូលផងដែរនូវការអភិវឌ្ឍដំណើររបស់អតិថិជន ដោយការបង្កើនប្រសិទ្ធភាពថ្នាលអេឡិចត្រូនិចនិងតំណភាពកម្មវិធី។ នេះគឺជាផ្នែកមួយនៃដំណោះស្រាយប្រកបដោយនវានុវត្តន៍របស់ក្រុមហ៊ុនដែលដឹកនាំដោយគ្រួសារជំនាន់ទី៤ ដើម្បីផ្តល់នូវបច្ចេកវិទ្យាទំនើបក្នុងការបង្ហាញដំណោះស្រាយលក្ខណៈរួមបញ្ចូល ដែលតភ្ជាប់ផលិតផលនិងប្រព័ន្ធតាមរយៈថ្នាលនិងសេវាកម្មឌីជីថលនានា។

តម្រងប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត

ឧបករណ៍បន្សុទ្ធទឹកតាមបច្ចេកវិទ្យាទំនើបរបស់ Viessmann រួមមានស៊េរីម៉ាក VITOPURE ចំនួនប្រាំមួយ គឺ S1, S2, S3, S4, S5 និង S6 ដែលទាំងអស់សុទ្ធតែបង្ហាញពីលក្ខណៈពិសេសរៀងខ្លួនរបស់ពួកវា សម្រាប់គោលបំណងនៃការបោកគក់ ងូតទឹក និងផឹកទឹក។

ស៊េរី VITOPURE S1, S2, S5 និង S6 ការពារការឡើងកករ ច្រែះចាប់ ស្លែ និងភាគល្អិតគ្រោះថ្នាក់ផ្សេងទៀត មិនឱ្យចូលទៅក្នុងប្រភពផ្គត់ផ្គង់ទឹក ដែលបង្កើនអាយុកាលប្រើប្រាស់បានយូរ និងថែរក្សានូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជា ម៉ាស៊ីនលាងចាន ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនកម្តៅទឹក។ ទន្ទឹមនឹងនេះ ស៊េរី S3 ផ្តល់ជូនអ្នកប្រើប្រាស់នូវផលសុខភាពជាវិជ្ជមានចំពោះសក់និងស្បែក ដោយសារវាចម្រាញ់ចេញនូវសារធាតុរ៉ែដែលអាចបណ្តាលឱ្យមានកំបោរ ដូចជា កាល់ស្យូម និងម៉ាញ៉េស្យូម។

Viessmann ក៏នាំមកនូវដំណោះស្រាយជារបកគំហើញមួយ ដើម្បីជួយបំពេញតម្រូវការទឹកផឹក សម្រាប់គ្រួសារឥណ្ឌូនេស៊ី តាមរយៈការអនុវត្តប្រព័ន្ធចម្រោះពហុដំណាក់កាលនៅក្នុងស៊េរី S4 និង S4-RO របស់ខ្លួន ដែលធ្វើឱ្យទឹករ៉ូប៊ីណេមានសុវត្ថិភាពក្នុងការទទួលទាន។ ដើម្បីធ្វើឱ្យរឿងនេះអាចទៅរួច តម្រងកាបូនសកម្មបង្ហាប់ត្រូវបានប្រើប្រាស់ ដើម្បីលុបពណ៌ ក្លិន និងរសជាតិចេញពីទឹក ខណៈពេលដែលតម្រងសមាសធាតុ Kinetic Degradation Fluxion (KDF) ជួយជម្រុះក្លរីន លោហធាតុ និងកាត់បន្ថយការបែកស្រកាផងដែរ។ ស៊េរី S4 និង S4-RO ក៏ធានាបាននូវសុវត្ថិភាពពីមេរោគ វីរុស បាក់តេរី ក៏ដូចជា ភាគល្អិតបណ្ដែតខ្លួន ស៊ុតសត្វល្អិត និងខ្សាច់ តាមរយៈសេរ៉ាមិកដ្យាតូមេ និងតម្រងសសៃប៉ូលីប្រូពីឡែន។

លើសពីនេះ សម្រង់មតិអំពីទឹក ដែលធ្វើឡើងដោយ Viessmann តាមរយៈដៃគូក្នុងស្រុកកាលពីដើមឆ្នាំនេះក្នុងប្រទេសឥណ្ឌូនេស៊ី ក៏បង្ហាញឱ្យឃើញផងដែរថា ការចម្រោះដោយ S4 និង S4-RO ធ្វើឱ្យទឹករ៉ូប៊ីណេបំពេញបានតាមស្តង់ដារទឹកផឹក។ Dario Damati ដែលជាម្ចាស់ផលិតផលដំណោះស្រាយប្រចាំអាស៊ីអាគ្នេយ៍របស់ Viessmann បានពន្យល់បកស្រាយថា "ឧទាហរណ៍ ទឹកផឹកត្រូវតែមិនមានកម្រិតល្អក់ខ្ពស់ជាង 5.0 នៃឯកតាកម្រិតល្អក់នេផេឡូមេទ្រិក (NTU) ខណៈពេលដែលស៊េរី S4 និង S4-RO របស់យើងអាចច្រោះវាបានរហូតដល់ 0.56 NTU។"

គាត់បានបន្ថែមថា "ក្នុងចំណោមសារធាតុគីមីគ្រោះថ្នាក់ផ្សេងទៀតដែលមាននៅក្នុងទឹក កម្រិត pH ក៏ជាអ្វីដែលមនុស្សជាច្រើនព្រួយបារម្ភផងដែរ។ តម្រងរបស់យើងអាចរក្សាទឹកនៅកម្រិត pH 7.29 - 7.58 ដែលស្ថិតក្នុងកម្រិតសុវត្ថិភាពស្តង់ដារទឹកផឹក 6.5 - 8.5។"

សារធាតុគីមីផ្សេងទៀត ដូចជា អាសេនិច បារត សំណ ដែក ម៉ង់ហ្គាណែស អាលុយមីញ៉ូម ទង់ដែង និងជាច្រើនទៀត ក៏ត្រូវបានរក្សាក្នុងកម្រិតសុវត្ថិភាពផងដែរ ប្រសិនបើទឹកត្រូវបានច្រោះជាមួយនឹងស៊េរី S4 និង S4-RO របស់ Viessmann។ ជាការពិត ការបន្ទាប់ចុះផងដែរនូវសារធាតុជីវសាស្រ្តដូចជា បាក់តេរីអ៊ីខូលី និងបាក់តេរីខូលីហ្វម ដល់តិចជាងសូន្យ ដែលជួយការពារគ្រួសារឥណ្ឌូនេស៊ីពីជំងឺរំលាយអាហារបាន។

កំណើនតម្រូវការនៃឧបករណ៍កម្ដៅទឹក

ក្រៅពីសុវត្ថិភាពនិងអនាម័យនៃទឹកផ្ទាល់ ភាពងាយស្រួលនិងមានប្រយោជន៍ជាកត្តាសំខាន់សម្រាប់គ្រួសារវណ្ណៈកណ្តាលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះផងដែរ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

Dario បាននិយាយថា "វិធី​​ដាំ​ទឹកបែបសាមញ្ញ​ ដោយ​ប្រើ​កំសៀវ​ដើម្បី​ដាំ​ទឹក​ក្តៅ​គឺ​លែង​មាន​ភាព​ងាយស្រួល​ទៀត​ហើយ។ ថ្វីត្បិតតែឥណ្ឌូនេស៊ីជាប្រទេសត្រូពិចក៏ដោយ ក៏ការងូតទឹកក្តៅឧណ្ហៗបានក្លាយជាចំណូលចិត្តមួយ ព្រោះវាផ្តល់នូវការសម្រាលនិងបន្ធូរភាពអស់កម្លាំងនិងភាពតានតឹង។ ទឹកក្តៅក៏អាចបើករន្ធញើសលើស្បែក ដើម្បីបញ្ចេញជាតិពុល និងធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមនិងគុណភាពនៃការសម្រាក។"

ឧបករណ៍កម្តៅទឹកស៊េរីថ្មីរបស់ Viessmann គឺ VITOWELL Easy សម្រាប់កម្ដៅដោយអគ្គីសនីដោយគ្មានធុង និង VITOWELL Confirm សម្រាប់កម្ដៅដោយអគ្គីសនីដោយមានធុង ផ្តល់នូវការរួមបញ្ចូលជាមួយបច្ចេកវិទ្យាចម្រោះទឹកនានា។ ពួកវាមានបីផ្នែកគឺ Classic, Premium និង Deluxe ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសនៃភាពងាយស្រួលផ្សេងៗគ្នា ដែលផ្តល់ជូនក្នុងទម្រង់តូចដែលសមរម្យសម្រាប់ទំហំមានកំណត់នៅផ្ទះ និងម៉ូដែលតូចជាងនេះ សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ។

អ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីភាពជាក់លាក់កម្រិតខ្ពស់របស់ VITOWELL ក្នុងការកំណត់សីតុណ្ហភាព ដោយសារវាផ្តល់នូវប្រសិទ្ធភាពក្នុងការប្រើប្រាស់អគ្គិសនី បំពាក់ដោយឧបករណ៍កំណត់ម៉ោងអេឡិចត្រូនិច និងអេក្រង់ប៉ះទន់ៗ ដែលផ្ដល់នូវភាពងាយស្រួលក្នុងការត្រួតពិនិត្យកម្រិតកម្ដៅ។

Viessmann បន្តផ្តល់អាទិភាពដល់សុវត្ថិភាព ដោយសារ VITOWELL ត្រូវបានបំពាក់ដោយឧបករណ៍បំបែកសៀគ្វីលេចធ្លាយទៅដី (ELCB) និងទែរម៉ូស្តាតសុវត្ថិភាពទ្វេរគុណ ដើម្បីបង្ការនូវសៀគ្វីខ្លី និងការឡើងកម្ដៅ។ លើសពីនេះ ផលិតផលទាំងនេះត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាសឺរ៉ាថិច ធាតុកម្ដៅសេរ៉ាមិច និងវត្ថុធាតុ ABS ដែលមានគុណភាពខ្ពស់ ដើម្បីធានាបាននូវភាពធន់ និងជួយសន្សំសំចៃអ្នកប្រើប្រាស់ពីបញ្ហាក្នុងការថែទាំនិងជួសជុល។

ភាពជាដៃគូជាមួយ FC Bayern លើនិរន្តរភាព

Viessmann នាំមុខគេក្នុងការអនុវត្តនូវនិរន្តរភាព ជាមួយនឹងវិធានការមិនត្រឹមតែការពារធនធានសម្រាប់មនុស្សជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់មនុស្សក្នុងការសម្រេចបាននូវផលជាវិជ្ជមានលើបម្រែបម្រួលអាកាសធាតុផងដែរ។ ដូច្នេះហើយ Viessmann បានក្លាយជាអ្នកឧបត្ថម្ភផ្លូវការ និងជាដៃគូផ្នែកអាកាសធាតុរបស់ FC Bayern Munich នៅអាស៊ីអាគ្នេយ៍ ជាមួយនឹងគោលបំណងរួមចំណែកផ្ដល់ដល់អាកាសធាតុនូវសុវត្ថិភាព សុខភាព និងនិរន្តរភាព។

Alexander បានបង្ហាញថា "ជោគជ័យ ភាពជឿជាក់ និងនិរន្តរភាពគឺជាគុណតម្លៃដែលបង្រួបបង្រួម Viessmann និង FC Bayern Munich។ ឥរិយាបថអភិរក្សធនធានរបស់ក្លឹបត្រូវបានឆ្លុះបញ្ចាំងនៅក្នុង គំនិតផ្ដួចផ្ដើម "កីឡានាំមកនូវនិរន្តរភាព" របស់ពួកគេ ដែលមានបំណងសម្រេចបាននូវផ្ដល់ប៉ះពាល់បរិស្ថានតិចបំផុតតាមដែលអាចធ្វើទៅបានក្នុងប្រតិបត្តិការកីឡាដ្ឋាន។"

ភាពជាដៃគូផ្តោតលើការកែលម្អប្រកបដោយនិរន្តរភាពនូវលក្ខខណ្ឌរស់នៅដូចជា គុណភាពទឹកនិងខ្យល់ ការពិចារណាលើការប្រើប្រាស់ធនធាន និងការលើកកម្ពស់យុវជន។ ដើម្បីសម្រេចបាននូវគោលដៅរួមទាំងនេះ សកម្មភាពផ្សេងៗត្រូវបានដាក់ឡើងជាបន្តបន្ទាប់ ដូចជា ការបោះជំរុំបាល់ទាត់នាពេលខាងមុខជាមួយ FC Bayern នៅក្នុងមហាតំបន់នៃទីក្រុងហ្សាកាតា សម្រាប់សាលាបាល់ទាត់ និងសិស្សានុសិស្ស ភ្លាមៗនៅពេលដែលស្ថានភាពអនុញ្ញាត។

អំពី Viessmann

យើងគឺជា Viessmann ដែលជាអាជីវកម្មលក្ខណៈគ្រួសារមួយ។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1917 ក្នុងនាមជាអ្នកផលិតបច្ចេកវិទ្យាផ្នែកកម្ដៅ សព្វថ្ងៃនេះយើងគឺជាអ្នកផ្តល់សេវាឈានមុខគេលើពិភពលោកផ្នែកអាកាសធាតុប្រកបដោយនិរន្តរភាព (កម្ដៅ ត្រជាក់ ទឹក និងគុណភាពខ្យល់) និងដំណោះស្រាយថាមពលកកើតឡើងវិញ។  ការផ្តល់ជូនដំណោះស្រាយលក្ខណៈរួមបញ្ចូលរបស់យើងតភ្ជាប់ផលិតផលនិងប្រព័ន្ធតាមរយៈថ្នាលនិងសេវាឌីជីថល ដែលបង្កើតបរិយាកាសអារម្មណ៍ល្អផ្ទាល់ខ្លួន សម្រាប់អ្នកប្រើប្រាស់របស់យើង។ សកម្មភាពទាំងអស់ត្រូវបានជំរុញដោយគោលបំណងក្រុមហ៊ុនរបស់យើង "យើងបង្កើតកន្លែងរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ"។ នេះគឺជាទំនួលខុសត្រូវដែលយើង ពោលគឺជាសមាជិកគ្រួសារ Viessmann ទាំង 12,700 ត្រូវធ្វើជារៀងរាល់ថ្ងៃជាមួយដៃគូ(ពាណិជ្ជកម្ម)របស់យើង។

សម្រាប់ព័ត៌មានបន្ថែមអំពី Viessmann សូមចូលមើល  www.viessmann.id

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Corinna Seidel

Interim Manager Marketing Southeast Asia
តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង