របកគំហើញសម្រាប់ការកម្ដៅមេត្រីអាកាសធាតុជាមួយអ៊ីដ្រូសែន
Viessmann អភិវឌ្ឍឧបករណ៍ចំហុយឧស្ម័នជាប់ជញ្ជាំងប្រកបដោយនវានុវត្តន៍សម្រាប់អ៊ីដ្រូសែនសុទ្ធ | កញ្ចប់កែទម្រង់ឡើងវិញ សម្រាប់ងាយស្រួលបំប្លែងពីឧស្ម័នធម្មជាតិទៅជាប្រភពឥន្ធនៈថ្មី | ប្រព័ន្ធបន្ថែម សម្រាប់ការផលិតកម្ដៅនិងថាមពល កំពុងត្រូវបានរៀបចំ
Allendorf (Eder) - ការសម្រេចបាននូវគោលដៅអាកាសធាតុនៅក្នុងវិស័យសំណង់គឺអាចធ្វើទៅបាន។ Viessmann គឺជាក្រុមហ៊ុនផលិតកម្មដំបូងគេនៅលើពិភពលោកដែលបង្កើតឧបករណ៍ចំហុយឧស្ម័នដែលអាចដំណើរការដោយអ៊ីដ្រូសែនសុទ្ធ និងមិនមានការបំភាយឧស្ម័នកាបូនិកទេ។ វេជ្ជបណ្ឌិត Markus Klausner ប្រធានផ្នែកបច្ចេកវិទ្យានៃ Viessmann Climate Solutions SE មានប្រសាសន៍ថា "ជាមួយនឹងរបកគំហើញនេះ យើងបានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការសម្រេចគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងវិស័យសំណង់"។
ការបំប្លែងពីឧស្ម័នធម្មជាតិទៅជាអ៊ីដ្រូសែនដោយប្រើត្រឹមតែពីរបីជំហានប៉ុណ្ណោះ
គំរូដែលត្រៀមរួចជាស្រេចសម្រាប់អ៊ីដ្រូសែន 100% ដែលបច្ចុប្បន្នកំពុងដំណើរការនៅលើថ្នាលសាកល្បង នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់ក្រុមហ៊ុននៅ Allendorf (Eder) នៅភាគខាងជើង Hesse គឺផ្អែកលើឧបករណ៍ចំហុយរំងាស់ដែលមានការបញ្ជាក់និងផលិតជាស៊េរីសម្រាប់ឧស្ម័នធម្មជាតិ ហើយត្រូវបានកែសម្រួលទៅតាមតម្រូវការសម្រាប់ប្រតិបត្តិការជាមួយអ៊ីដ្រូសែនសុទ្ធ។ ការកែប្រែសំខាន់ៗរួមមាន ជាពិសេស ការសម្របរបស់ឧបករណ៍ដុត និងការអភិវឌ្ឍថ្មីនៃប្រព័ន្ធចំហេះ ការតាមដានអណ្ដាតភ្លើង និងប្រព័ន្ធត្រួតពិនិត្យ។
គំនិតបច្ចេកទេសដែលបានជ្រើសរើសនៅទីនេះអនុញ្ញាតឱ្យឧបករណ៍ផលិតស៊េរីនេះអាចដំណើរការជាមួយឧស្ម័នធម្មជាតិ និងល្បាយឧស្ម័នធម្មជាតិ/អ៊ីដ្រូសែន ក៏ដូចជាជាមួយអ៊ីដ្រូសែនសុទ្ធបាន។ នេះមានន័យថា ឧបករណ៍ចំហុយរំងាស់ថ្មីនេះអាចដំណើរការជាមួយឧស្ម័នធម្មជាតិដូចទៅនឹងឧបករណ៍ចំហុយឧស្ម័នធម្មតាដែរ សូម្បីតែមុនពេលប្រភពផ្គត់ផ្គង់ឧស្ម័នត្រូវបានផ្លាស់ប្តូរក្ដី ខណៈពេលត្រូវបានត្រៀមរួចរាល់សម្រាប់អ៊ីដ្រូសែនសុទ្ធនាពេលអនាគតផងដែរ។ សម្រាប់ប្រតិបត្តិការជាមួយប្រភពឥន្ធនៈថ្មី មានតែគ្រឿបង្គុំឧបករណ៍ដុតប៉ុណ្ណោះដែលត្រូវជំនួសនៅពេលនោះ ដែលឧបករណ៍កែទម្រង់ឡើងវិញដែលមានប្រសិទ្ធិភាពចំណាយមួយកំពុងត្រូវបានបង្កើតឡើងសម្រាប់វា។ ការបម្លែងទៅជាឧបករណ៍ដុតថ្មីអាចត្រូវបានធ្វើឡើងដោយអ្នកដំឡើងឯកទេស ក្នុងជំហានសាមញ្ញមួយចំនួន និងក្នុងរយៈពេលដ៏ខ្លី។
ការអនុវត្តប្រើចាប់ពីឆ្នាំ 2023
បន្ទាប់ពីការសាកល្បងគំរូ ដំណាក់កាលបន្ទាប់គឺ គុណវុឌ្ឍិ ការធ្វើតេស្តភាពធន់ និងចុងក្រោយការដាក់ពង្រាយឧបករណ៍ថ្មីទៅក្នុងប្រព័ន្ធកម្ដៅជាក់ស្តែង។ ការដាក់ពង្រាយជាក់ស្តែងលើកដំបូងនឹងធ្វើឡើងនៅ Kaisersesch (Rhineland-Palatinate) នៅដើមឆ្នាំ 2023 ដែលជាផ្នែកមួយនៃគម្រោង SmartQuart ដែលផ្តល់មូលនិធិដោយក្រសួងសេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់។
ផលប័ត្រអ៊ីដ្រូសែនពេញលេញនាពេលអនាគត
Viessmann មានបទពិសោធន៍យ៉ាងទូលំទូលាយរួចហើយជាមួយប្រព័ន្ធកម្ដៅអ៊ីដ្រូសែន។ ឧបករណ៍ចំហុយឧស្ម័នប្រហែល 150,000 ពីស៊េរី Vitodens 300 និង Vitodens 200 ត្រូវបានបញ្ជូនទៅទីផ្សារ ក្នុងឆ្នាំ 2020 តែមួយប៉ុណ្ណោះ – ទាំងនេះអាចប្រើប្រាស់អ៊ីដ្រូសែនយ៉ាងហោចណាស់ 20 ភាគរយនៅក្នុងឧស្ម័នធម្មជាតិ ហើយថែមទាំងអាចបំប្លែងសារធាតុបន្ថែម 30 ភាគរយយ៉ាងសាមញ្ញនិងមានប្រសិទ្ធភាពទៅជាកម្ដៅទៀតផង។ ប្រព័ន្ធបច្ចេកវិជ្ជារំងាស់ផ្សេងទៀតកំពុងស្ថិតក្រោមការអភិវឌ្ឍ រួមទាំងឧបករណ៍ដែលត្រូវបានរចនាឡើងសម្រាប់ទិន្នផលកាន់តែច្រើន កោសិកាឥន្ធនៈ និងឯកតា CHP ដែលមានគោលដៅប្រើជាមួយអ៊ីដ្រូសែនផងដែរ។ ក្នុងនាមជាអ្នកនវានុវត្តន៍មុខគេក្នុងឧស្សាហកម្មនេះ Viessmann នឹងផ្តល់ជូននូវផលបត្រពេញលេញសម្រាប់ស្ទើរតែគ្រប់ការប្រើប្រាស់។
ការប្រើប្រាស់អ៊ីដ្រូសែនមានសារៈសំខាន់ណាស់ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុ
ទីផ្សារផ្នែកកម្ដៅនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុត្រឹមឆ្នាំ 2045។ មានតែតាមរយៈការទាញយកលទ្ធភាពបច្ចេកវិទ្យាទាំងអស់ប៉ុណ្ណោះ ទើបអាចសម្រេចនូវការធ្វើអកាបូនីយកម្មជាចាំបាច់យ៉ាងទូលំទូលាយមួយបាន។ នេះជាមូលហេតុដែលអ្នកជំនាញមើលឃើញដំណោះស្រាយការផ្គត់ផ្គង់កម្ដៅប្រកបដោយទំនុកចិត្ត សុវត្ថិភាព តម្លៃសមរម្យ និងអព្យាក្រឹតអាកាសធាតុនៅក្នុងល្បាយថាមពលសមរម្យ ដែលប្រើប្រាស់ឥន្ធនៈកកើតឡើងវិញ បន្ថែមពីលើអគ្គិសនី។ ជាពិសេស អ៊ីដ្រូសែន "បៃតង" នឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅនេះ។ ការប្រើប្រាស់របស់វា ជាពិសេសនៅក្នុងអគារដែលមានស្រាប់ គឺជាវិធីសមហេតុផល ដើម្បីធ្វើឱ្យការផ្គត់ផ្គង់កម្ដៅមានអព្យាក្រឹតអាកាសធាតុ។ ការកាត់បន្ថយឧស្ម័នកាបូនិកគួរឱ្យកត់សម្គាល់ក៏អាចសម្រេចបានភ្លាមៗដោយប្រើអ៊ីដ្រូសែននៅក្នុងទីផ្សារកម្ដៅផងដែរ ដើម្បីសម្រេចបាននូវអគារអព្យាក្រឹតអាកាសធាតុនៅឆ្នាំ 2045។ ក្នុងនាមជាអ្នកឈានមុខផ្នែកនាវានុវត្តន៍នៅក្នុងឧស្សាហកម្មនេះ Viessmann បានផ្តល់ផលិតផលជាច្រើនរួចហើយ សម្រាប់ប្រព័ន្ធថាមពលនិងដំណោះស្រាយត្រៀមរួចជាស្រេចសម្រាប់អ៊ីដ្រូសែនប្រកបដោយប្រសិទ្ធភាព។
អំពី Viessmann
Viessmann គឺជាអ្នកផ្តល់ដំណោះស្រាយអាកាសធាតុឈានមុខគេ សម្រាប់លំហរស់នៅទាំងអស់។ "ការផ្តល់ជូនដំណោះស្រាយលក្ខណៈរួមបញ្ចូលគ្នារបស់ Viessmann" អនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ផលិតផលនិងប្រព័ន្ធយ៉ាងរលូន តាមរយៈថ្នាលឌីជីថល និងសេវាសម្រាប់អាកាសធាតុ (កម្ដៅ ត្រជាក់ គុណភាពខ្យល់) និងដំណោះស្រាយម៉ាស៊ីនត្រជាក់។ ដំណោះស្រាយទាំងអស់គឺផ្អែកលើថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពជាអតិបរមា។ សកម្មភាពទាំងអស់របស់ក្រុមហ៊ុនលក្ខណៈគ្រួសារនេះ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1917 គឺផ្អែកលើគោលបំណងរបស់ខ្លួន។ “យើងបង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ” ដែលជាទំនួលខុសត្រូវរបស់ក្រុមគ្រួសារជាសកលរបស់ Viessmann ដែលមានសមាជិក 12,750។