អ្នកប្រើប្រាស់ Vitocal 25x-A/S Hybrid ថ្មីអាចបញ្ជាប្រព័ន្ធរបស់ខ្លួនយ៉ាងងាយស្រួល និងដោយផាសុកភាពជាមួយកម្មវិធីទូរសព្ទ ViCare។
កម្មវិធីទូរសព្ទ ViCare៖ បច្ចុប្បន្នភាព
នៅពីក្រោយ ViCare
... គឺជាក្រុមការងារដ៏សង្វាតព្យាយាមដែលស៊ូដើម្បីអភិវឌ្ឍ ViCare រៀងរាល់ថ្ងៃ និងដើម្បីធ្វើឲ្យអ្នកកាន់តែរីករាយបន្តិចថែមទៀត។ របៀបនេះទើបអ្នកទទួលបានអត្ថប្រយោជន៏ពីមុខងារថ្មីៗសូម្បីនៅក្រោយពេលទិញ។ វាមានសារៈសំខាន់ជាពិសេសចំពោះយើងដែល ViCare បន្តធ្វើការជាមួយប្រព័ន្ធចាស់នាពេលអនាគត។
ViCare កំណែ 3.12 អាចរកប្រើបានហើយ
គ្រាន់តែធ្វើបច្ចុប្បន្នភាពលើ Google Play Store ឬ Apple App Store ប៉ុណ្ណោះ រួចទទួលបានអត្ថប្រយោជន៏ពីការច្នៃប្រឌិតទាំងនេះ៖
Vitoset Aqua អាចធ្វើការបញ្ជាបានពីចម្ងាយចេញពីស្មាតហ្វូន ដែលធ្វើឲ្យងាយស្រួលក្នុងការរួមបញ្ចូលគ្នាក្នុង ViCare Smart Climate។ ដោយមានជំនួយនៃកម្មវិធីទូរសព្ទ អ្នកអាចពិនិត្យកម្រិតអំបិល លំហូរទឹក និងការប្រើប្រាស់ទឹកបច្ចុប្បន្នបាន។
ផ្តាច់មុខសម្រាប់ Android
ម៉ូដប្រតិបត្តិការពីរសម្រាប់ប្រព័ន្ធកម្តៅ DHW គឹផាសុកភាព និងអេកូឡូស៊ី មានផ្តល់ជូនដល់អ្នកប្រើប្រាស់ Vitodens 1xx និង Vitodens 050។ ម៉ូដអេកូឡូស៊ីសក្តិសមសម្រាប់អ្នកប្រើប្រាស់ដែលមានតម្រូវការសន្សំសំចៃថាមពលខ្ពស់។
សូមចំណាំថាយើងកំពុងបន្តធ្វើការលើការអភិវឌ្ឍបន្ថែមក្នុងកម្មវិធីទូរសព្ទដើម្បីធានានថាវាមានដំណើរការដោយរលូន។ ដើម្បីធ្វើឲ្យប្រាកដថាអ្នកទាន់សម័យកាល អ្នកគួរធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទរបស់អ្នកជឲ្យបានទៀងទាត់។
ស្វែងយល់បន្ថែម
ជម្រើសជ្រើសរើសរហ័សសម្រាប់កិច្ចការសាមញ្ញបំផុត សារមានប្រយោជន៏អំពីស្ថានភាពនៃប្រព័ន្ធកម្តៅរបស់អ្នក ជម្រើសផ្លាស់ប្តូរខ្សែកោងកម្តៅរបស់អ្នកដោយផ្ទាល់លើកម្មវិធីទូរសព្ទ ការគាទ្រចំពោះច្រើនប្រព័ន្ធកម្តៅ។
កំណត់ចំណាំសំខាន់សម្រាប់បណ្តាអ្នកប្រើប្រាស់មានស្មាតហ្វូន/ឧបករណ៍ចល័តស៊េរីចាស់ដែលមានសុពលភាពចាប់ពីចុងឆ្នាំ 2020 ViCare នឹងគាំទ្រតែកំណែប្រព័ន្ធប្រតិបត្តិការដូចតទៅប៉ុណ្ណោះ៖
- Android 5.0 និងខ្ពស់ជាងនេះ
- iOS 13.0 និងខ្ពស់ជាងនេះ
ប្រព័ន្ធប្រតិបត្តិការចាស់ជាងនេះនឹងមិនត្រូវបានគាំទ្រនោះទេ។ ប្រសិនបើអាច អ្នកគួរធ្វើបច្ចុប្បន្នភាពស្មាតហ្វូនឬថេប្លេតរបស់អ្នកទៅកំណែចុងក្រោយបង្អស់ដើម្បីបន្តប្រើប្រាស់ ViCare។
បំលាស់ប្តូរផ្សេងៗក្នុង ViCare កំណែ 3.11
គ្រាន់តែធ្វើបច្ចុប្បន្នភាពលើ Google Play Store ឬ Apple App Store ប៉ុណ្ណោះ រួចទទួលបានអត្ថប្រយោជន៏ពីការច្នៃប្រឌិតទាំងនេះ៖
ផ្តាច់មុខសម្រាប់ Android
អ្នកប្រើប្រាស់មានប្រព័ន្ធបញ្ជាតាមបន្ទប់ ឥឡូវនេះអាចសម្រេចចិត្តដោយខ្លួនឯងថាគួរចំណាយរយៈពេលយូរប៉ុណ្ណាទើបបន្ទប់ឡើងក្តៅ។ អ្នកអាចជ្រើសរើសរវាងការប្រើប្រាស់ទាបហើយកម្តៅបន្ទប់យឺត ឬការកម្តៅរហ័សប៉ុន្តែប្រើប្រាស់ថាមពលខ្ពស់។
ផ្តាច់មុខសម្រាប់ Android
បច្ចុប្បន្នភាពថ្មីមួយនេះសក្តិសមជាពិសេសសម្រាប់អ្នកទាំងឡាយដែលមានបញ្ហាចក្ខុវិញ្ញាណ។ បំលាស់ប្តូរការរចនាក្នុងកម្មវិធីទូរសព្ទធានាថាគ្រប់ព័ត៌មានត្រូវបានបង្ហាញជូនតាមមធ្យោបាយមួយកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។
ផ្តាច់មុខសម្រាប់ Android
កំណែថ្មីមួយនេះជួសជុលគ្រឿងអស្យាណូមួយចំនួន និងណែនាំការអភិវឌ្ឍផ្សេងៗដើម្បីធានាថាកម្មវិធីទូរសព្ទដំណើរការរលូននៅគ្រប់ពេលវេលា។ សូមចំណាំថាយើងកំពុងបន្តធ្វើការដើម្បីកែលម្អបន្ថែមកម្មវិធីទូរសព្ទ ViCare។ សូមអរគុណសម្រាប់មតិត្រលប់របស់អ្នក!
បំលាស់ប្តូរផ្សេងៗក្នុង ViCare កំណែ 3.10
គ្រាន់តែធ្វើបច្ចុប្បន្នភាពលើ Google Play Store ឬ Apple App Store ប៉ុណ្ណោះ រួចទទួលបានអត្ថប្រយោជន៏ពីការច្នៃប្រឌិតទាំងនេះ៖
ផ្តាច់មុខសម្រាប់ Android
អ្នកអាចកំណត់ឈ្មោះផ្ទាល់របស់អ្នកសម្រាប់សៀគ្វីកម្តៅបានគ្រប់ពេលវេលា ដូច្នេះទើបអ្នកអាចរកឃើញវាកាន់តែរហ័សនិងកាន់តែងាយស្រួល។ មុខងារនេះមានសម្រាប់ម៉ាស៊ីនភ្លើងកម្តៅទាំងអស់។
ផ្តាច់មុខសម្រាប់ Android
" សារ" ត្រូវបានពិនិត្យកែលម្អភាគច្រើនដើម្បីឲ្យអ្នកប្រើប្រាស់អាចធ្វើអន្តរកម្មជាមួយកម្មវិធីទូរសព្ទបានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។ ប្រសិនបើអ្នកកំពុងប្រើច្រើនឧបករណ៍អគ្គិសនី Viessmann វាអាចនឹងលំបាកក្នុងការកំណត់រកឲ្យជាក់ច្បាស់ថាមួយណារងឥទ្ធិពលពីសារកំហុសឆ្គង។ ដោយសារបច្ចុប្បន្នភាពចុងក្រោយបង្អស់ អ្នកនឹងទទួលបានការជូនដំណឹងភ្លាមៗ
ផ្តាច់មុខសម្រាប់ Android
បច្ចុប្បន្នភាពថ្មីមួយនេះសក្តិសមជាពិសេសសម្រាប់អ្នកទាំងឡាយដែលមានបញ្ហាចក្ខុវិញ្ញាណ។ មុខងារនេះផ្តល់ជម្រើសនៃការបើកកម្មវិធីថ្ងៃឈប់សម្រាកជាមួយជំនួយនៃការបញ្ចូលសម្លេង។
ផ្តាច់មុខសម្រាប់ Android
សូមចំណាំថាយើងកំពុងបន្តធ្វើការលើការអភិវឌ្ឍបន្ថែមក្នុងកម្មវិធីទូរសព្ទដើម្បីធានានថាវាមានដំណើរការដោយរលូន។ ដើម្បីធានានថាអ្នកទាន់សម័យកាល អ្នកគួរធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទរបស់អ្នកឲ្យបានទៀងទាត់។