
ការបញ្ជាប្រព័ន្ធកម្តៅតាមកម្មវិធីទូរសព្ទ
បញ្ជាប្រព័ន្ធកម្តៅ Viessmann របស់អ្នកតាមអ៉ីនធឹណិត។ សន្សំសំចៃពេលវេលានិងថាមពល
បញ្ជាប្រព័ន្ធកម្តៅរបស់អ្នកពីចម្ងាយជាមួយកម្មវិធីទូរសព្ទ ViCare Viessmann
កម្មវិធីទូរសព្ទ ViCare Viessmann ផ្តល់ជូនអ្នកនូវមធ្យោបាយថ្មីៗក្នុងការបញ្ជាបញ្ជាប្រព័ន្ធកម្តៅរបស់អ្នកតាមអ៉ីនធឺណិត។ ការរចនានៃកម្មវិធីទូរសព្ទ ViCare ចំណុចប្រទាក់ក្រាហ្វិកនៅតែមានលក្ខណៈសាមញ្ញដែលផ្តល់ភាពងាយស្រួលដល់ប្រិតិបត្តិការប្រព័ន្ធកម្តៅបរហ័សទាន់ចិត្ត។ នេះសំដៅដល់ភាពស្រណុកស្រួលនិងសន្តិសុខកាន់តែច្រើន ហើយក៏ផ្តល់លទ្ធភាពក្នុងការទាញយកសក្តានុពលសម្រាប់ការសន្សំសំចៃថាមពល ដូច្នេះទើបអាចកាត់បន្ថយស្លាកស្នាមកាបូនក្នុងគេហដ្ឋានរបស់អ្នក។
កម្មវិធីទូរសព្ទ ViCare ផ្តល់ជូនអ្នកជាមួយទិដ្ឋភាពទូទៅនៃស្ថានភាពប្រព័ន្ធកម្តៅបច្ចុប្បន្ន។ នេះធ្វើឲ្យអ្នកស្ងប់ចិត្ត ហើយជួយអ្នកក្នុងការរៀបចំផែនការ។ ឧទាហរណ៍ អ្នកអាចកំណត់កម្មវិធីពេលវេលាចុចប្តូរផ្សេងៗគ្នាសម្រាប់ថ្ងៃនីមួយៗដើម្បីតម្រូវតាមសេចក្តីត្រូវការរបស់អ្នក។ កម្មវិធីទូរសព្ទក៏អនុញ្ញាតឲ្យអ្នកចុចបើកម៉ូដភាពស្រណុកស្រួល ដែលគេស្គាល់ផងដែរថាជាម៉ូដជប់លៀង។ នេះពន្យារពេលវេលាកម្តៅ ឧទាហរណ៍ប្រសិនបើអ្នក' រៀបចំផែនការជប់លៀងអាហារពេលល្ងាចសាជាថ្មី ដែលនឹងបន្តដំណើរការរហូតដល់ហួសម៉ោងដំណេកជាប្រក្រតីរបស់អ្នក។ បន្ទាប់មក មាន'ជម្រើសជ្រើសយកម៉ូដសន្សំសំចៃរហ័ស។ នេះអនុញ្ញាតឲ្យអ្នកបន្ថយសីតុណ្ហភាពក្នុងបន្ទប់នៅពេលអ្នក' កំពុងនៅឆ្ងាយពីគេហដ្ឋានពេញមួយថ្ងៃ។ ចង់គេងត្រាំទឹកក្តៅយូរមែនទេ? គ្រាន់តែចុចបើក" ខ្ញុំចង់បានមុខងារទឹក" ក្តៅ។
តើកម្មវិធីទូរសព្ទផ្តល់មុខងារអ្វីខ្លះ?
កម្មវិធីទូរសព្ទ ViCare អនុញ្ញាតឲ្យអ្នកធ្វើប្តតិបត្តិការនិងត្រួតពិនិត្យប្រព័ន្ធកម្តៅរបស់អ្នក។ វាអាចបញ្ជាដល់ទៅបីសៀគ្វីកម្តៅ។ នេះគឺជាអ្វីដែលកម្មវិធីទូរសព្ទអនុញ្ញាតឲ្យអ្នកធ្វើ៖
ការបញ្ជាដោយសំឡេងសម្របសម្រួលការបញ្ជាប្រព័ន្ធកម្តៅ
Eងាយស្រួលជាពិសេស៖ អ្នកបញ្ជាមុខងារផ្សេងៗយ៉ាងងាយស្រួលដោយសំឡេង។ នោះគឺដោយសារតែ ViCare គាំទ្រជំនួយការសំឡេង Alexa។ ប្រសិនបើអ្នកកំពុងជាប់ដៃរវល់ ឬកំពុងមើលខ្សែភាពយន្តដ៏រំភើប ហើយស្មាតហ្វូនរបស់អ្នកបិទ អញ្ចឹងគ្រាន់តែនិយាយថាអ្នកមានភាពស្រណុកស្រួលបែបណាដែលអ្នកចង់ឲ្យវាមាន។
ទទួលអត្ថប្រយោជន៏ពីគុណសម្បត្តិដូចតទៅជាមួយកម្មវិធីទូរសព្ទ ViCare

- Green for go មើលមួយក្រលេកភ្នែកថាតើអ្វីគ្រប់យ៉ាងមិនអីទេឬយ៉ាងណា
- ទទួលដំណឹងអំពីសេវាកំពុងរង់ចាំ
- សិទ្ធិចូលប្រើប្រាស់ផ្ទាល់ដល់អាសយដ្ឋានរបស់អ្នកម៉ៅការដែលបានរក្សាទុក

- ប្រតិបត្តិការងាយស្រួល រហ័សនៃប្រព័ន្ធកម្តៅ
- កត់ត្រាទម្លាប់រស់នៅប្រចាំថ្ងៃ ហើយសន្សំសំចៃថ្លៃចំណាយថាមពលដោយស្វ័យប្រវត្តិ
- កំណត់មុខងារបទដ្ឋានដោយត្រឹមតែប៉ះថើរៗលើប៊ូតុងលើស្មាតហ្វូនរបស់អ្នក

- គ្រាន់តែវាយបញ្ចូលព័ត៌មានទំនាក់ទំនងរបស់អ្នកម៉ៅការ
- ជំនួយការរហ័សនិងមានប្រសិទ្ធភាព អ្នកម៉ៅការមានរាល់ព័ត៌មានសំខាន់ៗ
- សុវត្ថិភាពដោយឥតកង្វល់រួមបញ្ចូលទាំងស្រុង និងកញ្ចប់ថែទាំ
ដំណោះស្រាយ ViCare Smart Climate
Vដំណោះស្រាយ Viessmann's ViCare Smart Climate គឺជាឧបករណ៍ជំនាន់ចុងក្រោយបង្អស់សម្រាប់ការបញ្ជាតាមបន្ទប់នីមួយៗ។ សមាសភាគផ្សេងៗដូចជារ៉ាដ្យាទ័រនិងទែម៉ូស្តាតប្រព័ន្ធកម្តៅជាន់ខាងក្រោមអនុញ្ញាតឲ្យអ្នកបញ្ជាប្រព័ន្ធកម្តៅរបស់អ្នកបានកាន់តែជាក់ច្បាស់ និងជួយអ្នកសន្សំសំចៃថ្លៃចំណាយថាមពល។ ការប្រតិបត្តិការសមាសភាគ ViCare មានលក្ខណៈសាមញ្ញខ្លាំង។ ក្រោយដំឡើងភ្លាម កម្មវិធីទូរសព្ទ ViCare គឺជាអ្វីគ្រប់យ៉ាងដែលចាំបាច់ត្រូវកំណត់សីតុណ្ហភាពត្រឹមត្រូវតាមបន្ទប់នីមួយៗ។ នេះក៏ដំណើរការបានផងដែរដោយគ្មានប្រព័ន្ធកម្តៅ Viessmann។ សម្រាប់ព័ត៌មានលម្អិតស្តីពីភាពចុះសម្រុងគ្នា សូមទាក់ទងដៃគូពាណិជ្ជកម្មរបស់អ្នក។
នៅផ្នែកខាងលើ៖ ការរក្សាតុល្យភាពអ៉ីដ្រូនិកដោយស្វ័យប្រវត្តិ
ប្រសិនបើប្រព័ន្ធកម្តៅរបស់អ្នកមិនបានធ្វើការកែតម្រូវឲ្យអស់លទ្ធភាពនោះទេ កម្តៅនឹងត្រូវធ្វើការចែកចាយមិនបានស្មើល្អនៅក្នុងអគារ។ បន្ថែមលើភាពស្រណុកស្រួលរងការប៉ះពាល់ នេះក៏នឹងជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃប្រព័ន្ធកម្តៅ។ ការរក្សាតុល្យភាពអ៉ីដ្រូនិក អាចជួយបាន។ ដំណើរការនេះ មួយដែលត្រូវបានអនុវត្តដោយដៃដោយជាងដំឡើងប្រព័ន្ធកម្តៅ ជួយបង្កើនប្រសិទ្ធភាពថាមពលរហូតដល់ 15 ភាគរយ។ ViCare អនុញ្ញាតឲ្យអ្នកប្រើប្រាស់សក្តានុពលមួយនេះបានកាន់តែងាយស្រួល។ ប្រសិនបើអ្នកជំនួសរាល់រ៉ាដ្យាទ័រធម្មតា និងទែម៉ូស្តាតតាមជាន់ជាមួយ ViCare ទាំងឡាយ និងភ្ជាប់ពួកវាទៅម៉ាស៊ីនភ្លើងកម្តៅរបស់អ្នក ការរក្សាតុល្យភាពស្វ័យប្រវត្តិពេញលេញគឺអាចធ្វើទៅបាន។ ដោយសារតែមិនមានតម្រូវការទែម៉ូស្តាតមុនកែតម្រូវ ទើបការរក្សាតុល្យភាពអ៉ីដ្រូនិកក៏ជាជម្រើសមួយក្នុងគម្រោងទំនើបកម្ម។
ដោយការដំឡើងកម្មវិធីទូរសព្ទ ViCare
ប្រសិនបើអ្នកមានប្រព័ន្ធកម្តៅ Viessmann ថ្មីមួយដែលមាន WiFi រួមបញ្ចូលគ្នា (One Base) អ្នកអានទាញយកកម្មវិធីទូរសព្ទ ViCare និងភ្ជាប់វាដោយផ្ទាល់ទៅកាន់ឧបករណ៍អគ្គិសនីកម្តៅរបស់អ្នក។ កម្មវិធីទូរសព្ទណែនាំអ្នកមួយជំហានម្តងៗតាមរយៈដំណើរការនៃការបង្កើតគណនីរបស់អ្នក។ ប្រព័ន្ធកម្តៅចាស់ៗអាចធ្វើការជាមួយ Vitoconnect។ ចំណុចប្រទាក់ភ្ជាប់ប្រព័ន្ធកម្តៅរបស់អ្នកដោយសុវត្ថិភាពទៅកាន់ Viessmann Cloud ដើម្បីឲ្យអ្នកអាចបញ្ជាវាតាម ViCare ដោយប្រើស្មាតហ្វូនឬថេប្លេត iOS ឬ Android របស់អ្នក។
