មុខងារផាសុកភាព & សន្សំសំចៃ ViCare
ViCare ធានាទំនុកចិត្តជូន៖ ក្រោយកំណត់រួច អ្នកមិនចាំបាច់ត្រូវធ្វើអ្វីទាំងអស់ គ្រាន់តែចុចដំណើរការប្រព័ន្ធកម្តៅដោយងាយស្រួលតាមស្មាតហ្វូន នៅគ្រប់ពេល ពីគ្រប់ទីកន្លែងតែប៉ុណ្ណោះ។ ប៉ុន្តែមានអ្វីកើតឡើងប្រសិនបើអ្នកភ្លេចចុចបើកប្រព័ន្ធកម្តៅនៅពេលអ្នកដើរកម្សាន្តខាងក្រៅ? មុខងារ "ផាសុកភាព & សន្សំសំចៃ" អាចជួយបាន។
រីករាយនឹងអត្ថប្រយោជន៍ដូចតទៅ
ភាពសាមញ្ញ
ងាយស្រួលរៀបចំនិងបញ្ជា
ស្វ័យប្រវត្តិ
បន្ថយកម្តៅដោយខ្លួនឯង
លក្ខណៈសន្សំសំចៃ
កាត់បន្ថយការប្រើប្រាស់ថាមពលនិងចំណាយ
មានសុវត្ថិភាព
កម្រិតខ្ពស់បំផុតនៃការការពារទិន្នន័យ
បរិយាកាសឆ្លាតវៃ
ប្រើការបានជាមួយនឹងសមាសភាគ ViCare
គ្រួសារ&មិត្ត
បញ្ជាប្រព័ន្ធកម្តៅតាមច្រើនគណនី
សន្សំសំចៃចំណាយលើប្រព័ន្ធកម្តៅបានទាំងស្រុងដោយស្វ័យប្រវត្តិ ពេលគ្មានមនុស្សនៅគេហដ្ឋាន
ជាមួយមុខងារ ViCare ផាសុកភាព & សន្សំសំចៃ ពេលចុចប្តូរនិងដំណើរការប្រព័ន្ធកម្តៅនៅពេលជាប់រវល់សឹងតែមិនចាំបាច់ទៅហើយ។ ViCare ប្រើមុខងារហ៊ុមព័ទ្ធភូមិសាស្រ្តរបស់ស្មាតហ្វូនដើម្បីចាប់រកពេលដែលមនុស្សគ្រប់គ្នាបានចាកចេញពីគេហដ្ឋាន រួចក្រោយមកសន្សំសំចៃថាមពលដោយស្វ័យប្រវត្តិ។
ម៉ាស៊ីនភ្លើងកម្តៅ Viessmann ជាច្រើនអាចដាក់ដំណើរការជាមួយគ្នាបាន
ការហ៊ុមព័ទ្ធភូមិសាស្រ្តត្រូវបានគាំទ្រចំពោះផលិតផលតភ្ជាប់ដូចតទៅ៖
- Vitodens 2xx និង 3xx (ភ្ជាប់ជញ្ជាំង)
- Vitocrossal 300 (បញ្ឈរផ្ទាល់ឥដ្ឋ)
- Vitoladens 300 (បញ្ឈរផ្ទាល់ឥដ្ឋ)
- វ៉ាល់រ៉ាដ្យាទ័រមានទែម៉ូម៉ែត្រ ViCare (ផ្គុំគ្នានឹងប្រព័ន្ធកម្តៅរៀបរាប់ខាងលើ)