ឡចំហាយ Vitodens 141-F

ឡចំហាយផ្គុំស្តុកកំណកឧស្ម័ន

ប្រព័ន្ធកម្តៅនេះត្រូវគេកត់សម្គាល់ដោយសារប្រសិទ្ធភាពថាមពលខ្ពស់ ប្រព័ន្ធធុងផ្ទុកស៊ីឡាំង សមាសភាពថាមពលសូឡាបូកបញ្ចូល និងតម្រូវការចន្លោះទំនេរតិចបំផុតរបស់វា។

ទិន្នផលកម្តៅបានវាយតម្លៃ៖ 2.5 ដល់ 25 kW
ស៊ីឡាំង DHW ចំណុះ 170 លីត្រ
ជាប់ធន់ និងមានប្រសិទ្ធភាព
ត្រៀមស្រេចសម្រាប់ H₂ 20 %

ខ្ញុំចង់ស្វែងយល់បន្តែមអំពីឡចំហាយ Vitodens 141-F។

ទាក់ទងមកយើង
ជាប់ធន់ និងមានប្រសិទ្ធភាព

ដោយសារឧបករណ៍ផ្លាស់ប្តូរកម្តៅ Inox-Radial

ក្បាលចំហេះ MatriX-Plus

មានប្រព័ន្ធបញ្ជាចំហេះ Lambda Pro Plus សម្រាប់ប្រសិទ្ធភាពខ្ពស់ជាប់លាប់ និងចំហេះស្អាតល្អ

ប្រតិបត្តិការរហ័សទាន់ចិត្ត និងងាយស្រួល

តាមរយៈអេក្រង់ LCD មានការបង្ហាញ 7 ផ្នែក និងប៊ូតុងចុចប៉ះ អាចប្រើតាមរយៈទូរសព្ទក៏បាន

អាចចូលគេហទំព័រក្រុមហ៊ុនតាមរយៈចំណុចប្រទាក់ WiFi រួមបញ្ចូលគ្នា

សម្រាប់ភាពកាន់តែងាយស្រួល សន្សំសំចៃថាមពល និងសុរត្ថិភាពដោយប្រើកម្មវិធី ViCare

ឧស្ម័នធម្មជាតិមានចំណុះអ៊ីដ្រូសែន 20 %

មានវិញ្ញាបនបត្រទទួលស្គាល់ចំណុះអ៊ីដ្រូសែន 20 % ក្នុងឧស្ម័នធម្មជាតិ

ឡចំហាយផ្គុំស្តុកកំណកឧស្ម័ន Vitodens 141-F មានលក្ខណៈពិសេសនៃការរចនាដ៏ទាក់ទាញក្នុង Vitopearlwhite

ឡចំហាយ Vitodens 141-F មានលក្ខណៈសិល្បៈ ការកម្តៅតម្លៃទាក់ទាញជាមួយបច្ចេកវិជ្ជាកំណក និងថាមពលសូឡាសម្រាប់គេហដ្ឋានទោល

សម្រាប់ការកម្តៅមានលក្ខណៈសិល្បៈជាមួយបច្ចេកវិជ្ជាកំណក និងថាមពលសូឡាសម្រាប់គេហដ្ឋានទោល ឡចំហាយ Vitodens 141-F ជាប្រព័ន្ធកម្តៅទំនើប ប្រសិទ្ធភាពថាមពលខ្ពស់បំផុត មានទំនួលខុសត្រូវបរិស្ថាន។ ជាមួយបាតទំហំត្រឹម 0.4ម៉ែត្រការេ ទើបឡចំហាយផ្គុំស្តុកមួយនេះត្រូវការទំហំបរិវេណតូចល្មម ដើម្បីប្រជៀតចូលក្នុងកន្លែងផតខូងត្រង់ណាមួយ។ ធានាភាពងាយស្រួលខ្ពស់សម្រាប់ DHW ដោយមានស៊ីឡាំងផ្ទុកទ្វេម៉ូដសមត្ថភាពចំណុះ 170លីត្រ និងប៊ូប៊ីនប្រយោលថាមពលសូឡា។

រចនាសម្រាប់អនាគតតាមរយៈសមាហរណកម្មថាមពលសូឡា

ឡចំហាយ Vitodens 141-F ត្រៀមខ្លួនពេញលក្ខណៈជាស្រេចនៅរោងចក្រ សម្រាប់ការផ្គុំផ្សំគ្នានឹងឧបករណ៍ស្រូបថាមពលសូឡា VITOSOL (ឬប្រព័ន្ធមានស្រាប់) ទាំងបច្ចុប្បន្ន ឬអនាគត។

បំពាក់សម្រាប់អនាគត

បច្ចេកវិជ្ជាដែលជំរុញការប្រើប្រាស់ឧស្ម័នធម្មជាតិ/ការលាយអ៊ីដ្រូសែនសម្រាប់កម្តៅអគារអាចរកជាវបាន និងកំពុងដាក់លក់នៅលើទីផ្សាររាប់ពាន់គ្រឿងទៅហើយ។ តាមគោលការណ៍ ឡចំហាយកំណកឧស្ម័ន Vitodens 100 ជំនាន់ចុងក្រោយបង្អស់អាចប្រតិបត្តិការស្រេចទៅហើយដោយប្រើអ៊ីដ្រូសែន 20ភាគរយបច្ចុប្បន្ននេះ។ ហេតុដូច្នេះទើបជាការប្រសើរបំផុតសម្រាប់បណ្តាម្ចាស់គេហដ្ឋាន និងអគារស្នាក់នៅដែលជ្រើសយកគ្រឿងអគ្គិសនីរាងសំប៉ែតភ្ចាប់ជញ្ជាំងទំនើបទាំងនេះ ក្នុងការបំពាក់ទុកសម្រាប់អនាគត។ សិក្សាបន្ថែមអំពី ប្រព័ន្ធកម្តៅអព្យាក្រឹតអាកាសធាតុដោយអ៊ីដ្រូសែន។

លក្ខណៈពិសេសនៃឡចំហាយ Vitodens 141-F

ក្បាលចំហេះ MatriX-Plus ជាមជ្ឈមណ្ឌលផ្នែកសំខាន់បំផុតនៃប្រព័ន្ធកម្តៅ

ក្នុងចំណោមអត្ថប្រយោជន៏ជាច្រើននៃក្បាលចំហេះ MatriX-Plus​ រួមមានប្រតិបត្តិការមានប្រសិទ្ធភាព ការដំណើរការស្ងាត់ និងការបំភាយកម្រិតទាប។ ផ្ទៃដែកថែបដ៏ពិសេសរបស់ MatriX ធន់នឹងសីតុណ្ហភាពខ្ពស់ ដែលធានាបានប្រតិបត្តិការមានទំនុកចិត្ត និងអាយុកាលសេវាកម្មយូរអង្វែង។

ការច្នៃប្រឌិតបច្ចេកវិជ្ជាមួយផ្សេងទៀតពីក្រុមហ៊ុន Viessmann គឺកន្លែងបញ្ជាចំហេះស្វ័យប្រវត្តិពេញលេញ Lambda Pro។ ការច្នៃប្រឌិតបច្ចេកវិជ្ជាមួយផ្សេងទៀតពីក្រុមហ៊ុន Viessmann គឺកន្លែងបញ្ជាចំហេះស្វ័យប្រវត្តិពេញលេញ Lambda Pro។

ក្បាលចំហេះ MatriX-Plus

Inox-Radial ធ្វើពីដែកថែប:    មានប្រសិទ្ធភាព និងជាប់ធន់

ដែកថែបបង្កើតភាពខុសគ្នា។ ឧបករណ៍ផ្លាស់ប្តូរកម្តៅដែកថែបធន់នឹងច្រែះ Inox-Radial ស្ថិតនៅចំកណ្តាលឡចំហាយ Vitodens 141-F។ វាបំប្លែងថាមពលបានប្រើទៅជាកម្តៅដោយប្រសិទ្ធភាពខ្លាំង។    លើសពីនេះ ដែកថែបកម្រិតខ្ពស់ដែលធន់ខ្លាំងធានាបាននូវទំនុកចិត្ត។

ឧបករណ៍ផ្លាស់ប្តូរកម្តៅ Inox-Radial ផលិតពីដែកថែប

ព័ត៌មានលម្អិតអំពីផលិតផល

ទិន្នផលគិតជា kW

2.5 ដល់ 25 kW

ប្រសិទ្ធភាពតាមរដូវកាលស្តង់ដា [to DIN]

98 % (Hs) [gross cv]

ថ្នាក់ប្រសិទ្ធភាពថាមពល

A

ប្រេងឥន្ធនៈ

ឧស្ម័នធម្មជាតិ, LPG, ល្បាយអ៊ីដ្រូសែន 20 %

ផ្នែកប្រតិបត្តិការ

ការកម្តៅឧស្ម័ននៅតាមគេហដ្ឋានទោល ឬគេហដ្ឋានពីរគ្រួសារ អគារស្នាក់នៅ | គម្រោងទំនើបកម្មនិងសំណង់ថ្មីៗ

ប្រតិបត្តិការ

ប្រតិបត្តិការងាយស្រួល និងមិនហត់នឿយតាមរយៈអេក្រង់ LCD ដែលមានការបង្ហាញ 7 ផ្នែក និងប៊ូតុងចុចប៉ះ ក៏អាចបញ្ជាបានតាមរយៈទូរសព្ទផងដែរ។ អាចចូលគេហទំព័រក្រុមហ៊ុនបានដោយសារចំណុចប្រទាក់រួមបញ្ចូល WiFi សម្រាប់ភាពងាយស្រួល សន្សំថាមពល និងសន្តិសុខជាមួយកម្មវិធី ViCare.

ការកម្តៅ DHW

ធុងផ្ទុកស៊ីឡាំងលាបថ្នាំរឺមូឡាំមានសម្ថភាពផ្ទុក 170​លីត្រ និងម៉ូប៊ីនប្រយោលថាមពលសូឡា។ ការផ្គត់ផ្គង់ថាមពលសូឡា > 50 %

លក្ខណៈពិសេសបន្ថែម

ក្បាលចំហេះ MatriX-Plus ជាមួយកន្លែងបញ្ជា Lambda Pro សម្រាប់ប្រសិទ្ធភាពខ្ពស់ និងចំហេះស្អាតល្អអចិន្ត្រៃយ៍។ មានវិញ្ញាបនបត្រទទួលស្គាល់លើចំណុះអ៊ីដ្រូសែន 20 % នៅក្នុងឧស្ម័នធម្មជាតិ។

ផ្នែកកាត់ទទឹងនៃផលិតផល
តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង