ឡចំហាយផ្គុំស្តុកកំណកឧស្ម័ន
បន្សំដែលមានតម្លៃទាក់ទាញឆ្លាតវៃនៃបច្ចេកវិជ្ជាកំណកឧស្ម័នដ៏មានប្រសិទ្ធភាព និងភាពងាយស្រួល DHW។
អត្រាប្រតិបត្តិការ/តម្លៃទាក់ទាញ
ជាមួយនឹងគុណភាពផលិតផលគួរជាទីទុកចិត្តរបស់ក្រុមហ៊ុន Viessmann
ជាប់ធន់ និងមានប្រសិទ្ធភាព
ដោយសារឧបករណ៍ផ្លាស់ប្តូរកម្តៅ Inox-Radial
ក្បាលចំហេះ MatriX-Plus
មានប្រព័ន្ធបញ្ជាចំហេះ Lambda Pro Plus សម្រាប់ប្រសិទ្ធភាពខ្ពស់ជាប់លាប់ និងចំហេះស្អាតល្អ
ប្រតិបត្តិការរហ័សទាន់ចិត្ត និងងាយស្រួល
តាមរយៈអេក្រង់ LCD មានការបង្ហាញ 7 ផ្នែក និងប៊ូតុងចុចប៉ះ អាចប្រើតាមរយៈទូរសព្ទក៏បាន
អាចចូលគេហទំព័រក្រុមហ៊ុនតាមរយៈចំណុចប្រទាក់ WiFi រួមបញ្ចូលគ្នា
សម្រាប់ភាពកាន់តែងាយស្រួល សន្សំសំចៃថាមពល និងសុរត្ថិភាពដោយប្រើកម្មវិធី ViCare
ឧស្ម័នធម្មជាតិមានចំណុះអ៊ីដ្រូសែន 20 %
មានវិញ្ញាបនបត្រទទួលស្គាល់ចំណុះអ៊ីដ្រូសែន 20 % ក្នុងឧស្ម័នធម្មជាតិ
ឡចំហាបន្សំស្តុកកំណកឧស្ម័នជួយសន្សំទំហំកន្លែងដែលផ្តល់ភាពងាយស្រួល DHW កម្រិតខ្ពស់សម្រាប់គុណភាពទឹកផ្សេងៗពីគ្នា
The ឡចំហាយ Vitodens 111-F រួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃនូវបច្ចេកវិជ្ជាកំណកឧស្ម័នដែលមានប្រសិទ្ធភាពនិងតម្លៃទាក់ទាញ ជាមួយភាពងាយស្រួល DHW កម្រិតខ្ពស់ ហើយងាយស្រួលធ្វើប្រតិបត្តិការ ធន់ និងបែបឌីជីថល។ The ដោយប្រើបូមប្រសិទ្ធភាពខ្ពស់ល្បឿនផ្សេងគ្នា ទើបធ្វើឲ្យឡចំហាយ Vitodens 111-F ប្រើប្រាស់ថាមពលតិចតួច និងស្ងប់ស្ងាត់បំផុត។ ដោយប្រើបូមប្រសិទ្ធភាពខ្ពស់ល្បឿនផ្សេងគ្នា ទើបធ្វើឲ្យឡចំហាយ Vitodens 111-F ប្រើប្រាស់ថាមពលតិចតួច និងស្ងប់ស្ងាត់បំផុត។ មជ្ឈមណ្ឌលថាមពលទំនើបបំពេញបាននូវបទដ្ឋានខ្ពស់បំផុតសម្រាប់ការផ្គត់ផ្គង់កម្តៅដ៏មានប្រសិទ្ធភាពមួយ។ ហើយជាមួយនឹងធុងផ្ទុកលាបថ្នាំរឺមូឡាំងចំណុះ 100 លីត្រ ឬធុងស៊ីឡាំង DHW 130លីត្រដែលមានម៉ូប៊ីនប្រយោលខាងក្នុង ទើបឡចំហាយ Vitodens 111-F ធានាបាននូវភាពងាយស្រួល DHW កម្រិតខ្ពស់នៅក្នុងគ្រឿងអគ្គិសនីរាងសំប៉ែតតែមួយ។
បំពាក់សម្រាប់អនាគត
បច្ចេកវិជ្ជាដែលជំរុញការប្រើប្រាស់ឧស្ម័នធម្មជាតិ/ការលាយអ៊ីដ្រូសែនសម្រាប់កម្តៅអគារអាចរកជាវបាន និងកំពុងដាក់លក់នៅលើទីផ្សាររាប់ពាន់គ្រឿងទៅហើយ។ តាមគោលការណ៍ ឡចំហាយកំណកឧស្ម័ន Vitodens 100 ជំនាន់ចុងក្រោយបង្អស់អាចប្រតិបត្តិការស្រេចទៅហើយដោយប្រើអ៊ីដ្រូសែន 20ភាគរយបច្ចុប្បន្ននេះ។ ហេតុដូច្នេះទើបជាការប្រសើរបំផុតសម្រាប់បណ្តាម្ចាស់គេហដ្ឋាន និងអគារស្នាក់នៅដែលជ្រើសយកគ្រឿងអគ្គិសនីរាងសំប៉ែតភ្ចាប់ជញ្ជាំងទំនើបទាំងនេះ ក្នុងការបំពាក់ទុកសម្រាប់អនាគត។ សិក្សាបន្ថែមអំពី ប្រព័ន្ធកម្តៅអព្យាក្រឹតអាកាសធាតុដោយអ៊ីដ្រូសែន។
លក្ខណៈពិសេសនៃឡចំហាយ Vitodens 111-F
ក្បាលចំហេះ MatriX-Plus ជាមជ្ឈមណ្ឌលផ្នែកសំខាន់បំផុតនៃប្រព័ន្ធកម្តៅ
ក្នុងចំណោមអត្ថប្រយោជន៏នៃក្បាលចំហេះ MatriX-Plus មានដូចជាប្រតិបត្តិការដ៏មានប្រសិទ្ធភាព ការដំណើរការស្ងាត់ និងការបំភាយកម្រិតទាប។ ផ្ទៃដែកថែបដ៏ពិសេសរបស់ MatriX ធន់នឹងសីតុណ្ហភាពខ្ពស់ ដែលធានាបានប្រតិបត្តិការមានទំនុកចិត្ត និងអាយុកាលសេវាកម្មយូរអង្វែង។ ហើយកន្លែងបញ្ជាចំហេះស្វ័យប្រវត្តិពេញលេញ Lambda Pro បន្ស៊ាំដោយស្វ័យប្រវត្តិទៅនឹងគ្រប់ប្រភេទឧស្ម័ន និងប្រព័ន្ធបំពង់ផ្សែង ហើយធានាបាននូវចំហេះដ៏មានប្រសិទ្ធភាពនិងស្អាតល្អជាប់លាប់។
Inox-Radial ធ្វើពីដែកថែប: មានប្រសិទ្ធភាព និងជាប់ធន់
ដែកថែបបង្កើតភាពខុសគ្នា។ ឧបករណ៍ផ្លាស់ប្តូរកម្តៅធ្វើពីដែកថែបធន់នឹងច្រែះ Inox-Radial ស្ថិតនៅចំកណ្តាលឡចំហាយ Vitodens 111-F។ វាបំប្លែងថាមពលត្រូវការប្រើឲ្យទៅជាកម្តៅដោយប្រសិទ្ធភាពខ្លាំង។ លើសពីនេះ ដែកថែបកម្រិតខ្ពស់ដែលធន់ខ្លាំងធានាបាននូវទំនុកចិត្ត។
ព័ត៌មានលម្អិតអំពីផលិតផល
- ទិន្នផលគិតជា kW
-
3.2 ទៅ 32 kW
- ប្រសិទ្ធភាពតាមរដូវកាលស្តង់ដា [to DIN]
-
98 % (Hs) [gross cv]
- ថ្នាក់ប្រសិទ្ធភាពថាមពល
-
A
- ប្រេងឥន្ធនៈ
-
ឧស្ម័នធម្មជាតិ, LPG, ល្បាយអ៊ីដ្រូសែន 20 %
- ផ្នែកប្រតិបត្តិការ
-
ផ្ទះទោល ឬផ្ទះជាប់ជញ្ជាំងគ្នា អគារស្នាក់នៅ សម្រាប់គម្រោងទំនើបកម្មនិងសំណង់ថ្មី
- ប្រតិបត្តិការ
-
ប្រតិបត្តិការងាយស្រួល និងមិនហត់នឿយតាមរយៈអេក្រង់ LCD ដែលមានការបង្ហាញ 7 ផ្នែក និងប៊ូតុងចុចប៉ះ ក៏អាចបញ្ជាបានតាមរយៈទូរសព្ទផងដែរ។ អាចចូលគេហទំព័រក្រុមហ៊ុនបានដោយសារចំណុចប្រទាក់រួមបញ្ចូល WiFi សម្រាប់ភាពងាយស្រួល សន្សំថាមពល និងសន្តិសុខជាមួយកម្មវិធី ViCare.
- ការកម្តៅ DHW
-
មានធុងផ្ទុកស៊ីឡាំងលាបថ្នាំរ៉ឺម៉ូឡាំងចំណុះ 100លីត្រ ឬធុងស៊ីឡាំង DHW ចំណុះ 130លីត្រមានម៉ូប៊ីនប្រយោលខាងក្នុង (ប្រភេទ B1SF)
- លក្ខណៈពិសេសបន្ថែម
-
ក្បាលចំហេះ MatriX-Plus ជាមួយកន្លែងបញ្ជា Lambda Pro សម្រាប់ប្រសិទ្ធភាពខ្ពស់ និងចំហេះស្អាតល្អអចិន្ត្រៃយ៍។ មានវិញ្ញាបនបត្រទទួលស្គាល់លើចំណុះអ៊ីដ្រូសែន 20 % នៅក្នុងឧស្ម័នធម្មជាតិ។
- ផលិតផលកាត់ទទឹងនៃឡចំហាយ Vitodens 111‑F (ប្រភេទ B1TF)
-
- ផលិតផលកាត់ទទឹងនៃឡចំហាយ Vitodens 111‑F (ប្រភេទ B1TF)
-