ឡចំហាយកំណកឧស្ម័នភ្ជាប់ជញ្ជាំង
ឡចំហាយកំណកឧស្ម័នជាប់ជញ្ជាំង Vitodens 100-W (ឡចំហាយប្រព័ន្ធ និងឡចំហាយបន្សំ) និងឡចំហាយ Vitodens 111-W។
អត្រាប្រតិបត្តិការ/តម្លៃទាក់ទាញ
ជាមួយនឹងគុណភាពផលិតផលគួរជាទីទុកចិត្តរបស់ក្រុមហ៊ុន Viessmann
ជាប់ធន់ និងមានប្រសិទ្ធភាព
ដោយសារឧបករណ៍ផ្លាស់ប្តូរកម្តៅ Inox-Radial
ក្បាលចំហេះ MatriX-Plus
មានប្រព័ន្ធបញ្ជាចំហេះ Lambda Pro Plus សម្រាប់ប្រសិទ្ធភាពខ្ពស់ជាប់លាប់ និងចំហេះស្អាតល្អ
ប្រតិបត្តិការរហ័សទាន់ចិត្ត និងងាយស្រួល
តាមរយៈអេក្រង់ LCD មានការបង្ហាញ 7 ផ្នែក និងប៊ូតុងចុចប៉ះ អាចប្រើតាមរយៈទូរសព្ទក៏បាន
អាចចូលគេហទំព័រក្រុមហ៊ុនតាមរយៈចំណុចប្រទាក់ WiFi រួមបញ្ចូលគ្នា
សម្រាប់ភាពកាន់តែងាយស្រួល សន្សំសំចៃថាមពល និងសុរត្ថិភាពដោយប្រើកម្មវិធី ViCare
ឧស្ម័នធម្មជាតិមានចំណុះអ៊ីដ្រូសែន 20 %
មានវិញ្ញាបនបត្រទទួលស្គាល់ចំណុះអ៊ីដ្រូសែន 20 % ក្នុងឧស្ម័នធម្មជាតិ
VITODENS 100-W/111-W ជាឡចំហាយភ្ជាប់ជញ្ជាំងតម្លៃទាក់ទាញ សម្រាប់អគារស្នាក់នៅ និងគេហដ្ឋានទោល
ឡចំហាយកំណកឧស្ហ័នភ្ជាប់ជញ្ជាំងរាងសំប៉ែតមានប្រសិទ្ធភាព ដែលមានតម្លៃ/អត្រាប្រតិបត្តិការទាក់ទាញ
ក្នុងនាមជារោងចក្រខ្នាតធំមួយមានបទពិសោធច្រើនឆ្នាំផ្នែកផលិតកម្មឡចំហាយភ្ជាប់ជញ្ជាំង យើងដឹងច្បាស់ពីអ្វីដែលសំខាន់ពិត។ គុណភាពផលិតផលក្រុមហ៊ុន Viessmann គឺជាអ្វីដែលលោកអ្នកអាចជឿទុកចិត្តបាន រីឯតម្លៃដ៏ទាក់ទាញនៃឡចំហាយ Vitodens 100-W និង Vitodens 111-W (មានស៊ីឡាំងផ្ទុកដែកថែបរួមបញ្ចូលគ្នាចំណុះ 46លីត្រ) នេះវិញក៏មិនខុសគ្នានោះដែរ។ ឡចំហាយភ្ជាប់ជញ្ជាំង Viessmann ត្រូវគេទទួលស្គាល់លើបច្ចេកវិជ្ជា និងប្រតិបត្តិការបែបច្នៃប្រឌិត ប៉ុន្តែទំនុកចិត្តនិងភាពជាប់ធន់របស់វាវិញគឺល្បីរន្ទឺ។
ដោយសារការផ្គុំផ្សំទំនើប ទើបឡចំហាយកំណកឧស្ម័នភ្ជាប់ជញ្ជាំងនេះរាងសំប៉ែតខ្លាំង និងអាចដំឡើងបានសូម្បីតែនៅកន្លែងខូងផងដ៏តូចក្តី។ មិនចាំបាច់មានសេវាត្រួតពិនិត្យផ្នែកចំហៀងនោះទេ ដោយសាររាល់តំណភ្ជាប់ទាំងអស់អាចធ្វើទៅបានពីផ្នែកខាងមុខដោយងាយស្រួល។ ត្រង់នេះទើបធ្វើឲ្យឡចំហាយភ្ជាប់ជញ្ជាំង Vitodens ល្អបំផុតសម្រាប់ទំនើបកម្មអគារស្នាក់នៅ ឬគេហដ្ឋានទោល។
បំពាក់សម្រាប់អនាគត
បច្ចេកវិជ្ជាដែលជំរុញការប្រើប្រាស់ឧស្ម័នធម្មជាតិ/ការលាយអ៊ីដ្រូសែនសម្រាប់កម្តៅអគារអាចរកជាវបាន និងកំពុងដាក់លក់នៅលើទីផ្សាររាប់ពាន់គ្រឿងទៅហើយ។ តាមគោលការណ៍ ឡចំហាយកំណកឧស្ម័ន Vitodens 100 ជំនាន់ចុងក្រោយបង្អស់អាចប្រតិបត្តិការស្រេចទៅហើយដោយប្រើអ៊ីដ្រូសែន 20ភាគរយបច្ចុប្បន្ននេះ។ ហេតុដូច្នេះទើបជាការប្រសើរបំផុតសម្រាប់បណ្តាម្ចាស់គេហដ្ឋាន និងអគារស្នាក់នៅដែលជ្រើសយកគ្រឿងអគ្គិសនីរាងសំប៉ែតភ្ចាប់ជញ្ជាំងទំនើបទាំងនេះ ក្នុងការបំពាក់ទុកសម្រាប់អនាគត។ សិក្សាបន្ថែមអំពី ប្រព័ន្ធកម្តៅអព្យាក្រឹតអាកាសធាតុដោយអ៊ីដ្រូសែន។
លក្ខណៈពិសេសនៃឡចំហាយ Vitodens 100-W និង Vitodens 111-W
ក្បាលចំហេះ MatriX-Plus ជាមជ្ឍមណ្ឌលផ្នែកសំខាន់បំផុតនៃប្រព័ន្ធកម្តៅ
ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗនៃក្បាលចំហេះ MatriX-Plus គឺជាប្រតិបត្តិការមានប្រសិទ្ធភាព ដំណើរការស្ងាត់ និងការបំភាយទាបរបស់វា។ ផ្ទៃដែកថែបដ៏ពិសេសរបស់ MatriX ធន់នឹងសីតុណ្ហភាពខ្ពស់ ដែលធានាបានប្រតិបត្តិការមានទំនុកចិត្ត និងអាយុកាលសេវាកម្មយូរអង្វែង។
ភាពច្នៃប្រឌិតផ្នែកបច្ចេកទេសមួយផ្សេងទៀតនោះគឺកន្លែងបញ្ជាចំហេះស្វ័យប្រវត្តិពេញលេញ Lambda Pro។ វាបន្ស៊ាំដោយស្វ័យប្រវត្តិទៅនឹងប្រភេទឧស្ម័នទាំងអស់ ហើយធានាបាននូវចំហេះដ៏មានប្រសិទ្ធភាព និងស្អាតល្អ ជាប់លាប់។
Inox-Radial ធ្វើពីដែកថែប: មានប្រសិទ្ធភាព និងជាប់ធន់
ដែកថែបបង្កើតភាពខុសគ្នា។ ឧបករណ៍ផ្លាស់ប្តូរកម្តៅផលិតពីដែកថែបដែលធន់នឹងច្រែះ Inox-Radial ស្ថិតនៅចំកណ្តាលនៃthe ឡចំហាយ Vitodens 100-W/111-W។ វាបំប្លែងថាមពលបានប្រើទៅជាកម្តៅយ៉ាងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត ដែកថែបកម្រិតខ្ពស់ ជាប់ធន់ខ្លាំង ធានានូវទំនុកចិត្ត។
ព័ត៌មានលម្អិតអំពីផលិតផល
- ទិន្នផលគិតជា kW
-
3.2 ដល់ 25 kW
- ប្រសិទ្ធភាពតាមរដូវកាលស្តង់ដា [to DIN]
-
98 % (Hs) [gross cv]
- ថ្នាក់ប្រសិទ្ធភាពថាមពល
-
A
- ប្រេងឥន្ធនៈ
-
ឧស្ម័នធម្មជាតិ, LPG, ល្បាយអ៊ីដ្រូសែន 20 %
- ផ្នែកប្រតិបត្តិការ
-
ផ្ទះទោល ឬផ្ទះជាប់ជញ្ជាំងគ្នា អគារស្នាក់នៅ សម្រាប់គម្រោងទំនើបកម្មនិងសំណង់ថ្មី
- ប្រតិបត្តិការ
-
ប្រតិបត្តិការងាយស្រួល និងមិនហត់នឿយតាមរយៈអេក្រង់ LCD ដែលមានការបង្ហាញ 7 ផ្នែក និងប៊ូតុងចុចប៉ះ ក៏អាចបញ្ជាបានតាមរយៈទូរសព្ទផងដែរ។ អាចចូលគេហទំព័រក្រុមហ៊ុនបានដោយសារចំណុចប្រទាក់រួមបញ្ចូល WiFi សម្រាប់ភាពងាយស្រួល សន្សំថាមពល និងសន្តិសុខជាមួយកម្មវិធី ViCare.
- ការកម្តៅ DHW
-
ឡចំហាយ Vitodens 111-W មានរួមបញ្ចូលធុងផ្ទុកដែកថែបចំណុះ 46 លីត្រ
- លក្ខណៈពិសេសបន្ថែម
-
ក្បាលចំហេះ MatriX-Plus ជាមួយកន្លែងបញ្ជា Lambda Pro សម្រាប់ប្រសិទ្ធភាពខ្ពស់ និងចំហេះស្អាតល្អអចិន្ត្រៃយ៍។ មានវិញ្ញាបនបត្រទទួលស្គាល់លើចំណុះអ៊ីដ្រូសែន 20 % នៅក្នុងឧស្ម័នធម្មជាតិ។
- ផ្នែកកាត់ទទឹងនៃផលិតផល
-