Vitovent 200-D
Vitovent 200-D

ប្រព័ន្ធខ្យល់ចេញចូលមេកានិកមិនប្រមូលផ្តុំ

អង្គប្រព័ន្ធខ្យល់ចេញចូលមេកានិកមិនប្រមូលផ្តុំ Vitovent 200-D មានមុខងារប្រើកម្តៅឡើងវិញសម្រាប់គម្រោងធ្វើទំនើបកម្ម និងសាងសង់ថ្មី។

អត្រាលំហូរខ្យល់៖ រហូតដល់ 55 m³/ម៉ោង
ការប្រើកម្តៅឡើងវិញរហូតដល់ 90 %
ការសន្សំសំចៃការចំណាយលើថាមពល
កង្ហារសន្សំសំចៃថាមពលស្ងាត់

ខ្ញុំចង់ស្វែងយល់បន្ថែមអំពី Vitovent 200-D។

ទាក់ទង​មក​ពួក​យើង
ការកាត់បន្ថយលើថ្លៃចំណាយម៉ាស៊ីនកម្តៅ

តាមរយៈការប្រើកម្តៅឡើវិញពីខ្យល់បឺត

ការកាត់បន្ថយការបាត់បង់កម្តៅក្នុងការផ្គត់ផ្គង់បរិសុទ្ធ

ដោយសារការប្រើកម្តៅឡើងវិញខ្ពស់ពីខ្យល់បឺតរហូតដល់ 90 %

កង្ហារសន្សំសំចៃថាមពលស្ងាត់

សម្រាប់ភាពងាយស្រួលបន្ថែមទៀត

ការដំឡើងងាយស្រួល

ជាមួយនឹងឈុតសម្រាប់ជញ្ជាំងមិនទាន់បូករួច

ប្រតិបត្តិការងាយស្រួល

អង្គកម្មវិធីសម្រាប់ការគ្រប់គ្រងមិនស្មុគ្រស្មាញ

រូបភាពបង្ហាញពីអង្គប្រព័ន្ធខ្យល់ចេញចូលមិនប្រមូលផ្តុំមេកានិក Vitovent 200-D នៅក្នុងបន្ទប់ទទួលភ្ញៀវ។
អង្គប្រព័ន្ធខ្យល់ចេញចូលមេកានិកមិនប្រមូលផ្តុំ Vitovent 200-D

ប្រព័ន្ធខ្យល់ចេញចូលមេកានិកមិនប្រមូលផ្តុំ Vitovent  200-D ដែលមានការប្រើកម្តៅឡើងវិញ

អង្គប្រព័ន្ធខ្យល់ចេញចូលមេកានិកមិនប្រមូលផ្តុំ Vitovent  200-D ទំហំតូចត្រូវបានរចនាឡើងសម្រាប់ការគ្រប់គ្រងខ្យល់ចេញចូលក្នុងបន្ទប់នីមួយៗ។ ខ្យល់ចូលត្រូវបានចម្រោះ និងកម្តៅតាមរយៈឧបករណ៍ផ្លាស់ប្តូរកម្តៅដោយចរន្តឆ្លងបញ្ច្រាសជាមួយនឹងកម្តៅដែលបានបឺតចេញពីខ្យល់ខាងក្នុង។ រហូតដល់ 90 ភាគរយនៃកម្តៅនៅក្នុងខ្យល់បឺតត្រូវបានយកមកប្រើវិញ។ ខ្យល់រហូតដល់ 55 m³ ត្រូវបានប្តូរក្នុងមួយម៉ោង។ គោលគំនិតនៃប្រព័ន្ធខ្យល់ចេញចូលពេញលេញអាចសម្រេចបានដោយការប្រើប្រាស់អង្គប្រព័ន្ធជាច្រើនគ្រឿង។

ការដំឡើងអង្គប្រព័ន្ធខ្យល់ចេញចូលតម្រូវឱ្យមានកន្លែងចំហតែមួយនៅជញ្ជាំងខាងក្រៅប៉ុណ្ណោះ។ មិនចាំបាច់ដំឡើងបំពង់ខ្យល់បន្ថែមទេ – ត្រូវការប្រភពផ្គត់ផ្គង់​ថាមពល (230 V) តែមួយប៉ុណ្ណោះ។ មានជម្រើសរវាងការរចនាប្រអប់រាងជ្រុង និងរាងមូល សម្រាប់ភាពបត់បែនខ្ពស់ បូករួមទាំងការដំឡើងរហ័ស និងងាយស្រួល។ អង្គប្រព័ន្ធខ្យល់ចេញមេកានិក Vitovent 200-D គឺស័ក្តិសមជាខ្លាំង ជាឧទាហរណ៍ ក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាពសើម ដែលជាផ្នែកនៃគម្រោងធ្វើទំនើបកម្ម ឬរក្សាបរិយាកាសប្រកបដោយផាសុកភាព។ លើសពីនេះទៀត ការគ្រប់គ្រងសំណើមឱ្យមានតុល្យភាពការពារអគារពីការខូតខាត។

មុខងារត្រជាក់ស្វ័យប្រវត្តិដោយគ្មានម៉ាស៊ីនត្រជាក់

ឧទាហរណ៍ ក្នុងពេលជាមួយគ្នានេះ ការប្រើកម្តៅឡើងវិញជួយសន្សំសំចៃថាមពល បើប្រៀបធៀបទៅនឹងខ្យល់ចេញចូលតាមបង្អួចសំខាន់ៗ។ បែបនេះកាត់បន្ថយវិក្កយបត្រចំណាយលើម៉ាស៊ីនកម្តៅ។ មុខងារខ្យល់ផ្គត់ផ្គង់ (ប្រភេទ HRM) ផ្តល់នូវផាសុកភាពបន្ថែមក្នុងរដូវក្តៅ៖ នៅពេលយប់ ឧបករណ៍ផ្លាស់ប្តូរកម្តៅអាចត្រូវបានគ្រប់គ្រងមិនឱ្យប្រែប្រួល ហើយខ្យល់ត្រជាក់ពេលយប់ត្រូវបានបញ្ចូលទៅខាងក្នុង។ តាមរបៀបនេះ បន្ទប់នៅតែត្រជាក់យ៉ាងរីករាយ – ដោយគ្មានប្រព័ន្ធម៉ាស៊ីនត្រជាក់បែបបុរាណ។

គុណភាពខ្យល់ខ្ពស់ និងការពារពីការលបលួចចូល

ជាមួយនឹងប៊ូប៊ីនកម្តៅជាមុនដោយអគ្គិសនី Vitovent 200-D ធានានូវប្រតិបត្តិការប្រកបដោយតុល្យភាពគ្រប់ពេលវេលា ដូច្នេះហើយក៏ផ្តល់នូវគុណភាពខ្យល់ខ្ពស់នៅក្នុងអគារដែលមានប្រសិទ្ធភាពថាមពល ទោះបីជាសីតុណ្ហភាពនៅខាងក្រៅមានកម្រិតទាបក៏ដោយ។ តម្រងលំអងត្រូវបានបំពាក់តាមស្តង់ដារអនុញ្ញាតឱ្យអ្អ្នកដែលមានប្រតិកម្មនឹងអាលែហ្សីដកដង្ហើមបានស្រួល។ នេះ​ដោយសារ​តែ​ការ​ចូល​នៃ​លំអង​ពី​ខ្យល់​ខាងក្រៅ​ត្រូវ​បាន​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព។ បង្អួចលែងត្រូវបើក ឬបើកចោលជាប្រចាំ ដើម្បីធានាបាននូវការផ្លាស់ប្តូរខ្យល់ដែលត្រូវការ។ នៅ​ពេល​បិទបង្អួច តម្រងទាំងនេះ​ផ្តល់​ការ​បង្កើន​សន្តិសុខ​ប្រឆាំង​នឹង​ការ​លបលួចចូល ហើយ​ក៏​ការពារពី​សំឡេង​រំខាន​នៅ​តាម​ផ្លូវ​ផង​ដែរ។

រូបភាពបង្ហាញពីការធ្វើបទបង្ហាញគ្រោងប្លង់អំពីជម្រើសដំឡើង Vitovent 200-D។

ជម្រើសដំឡើងសម្រាប់ Vitovent 200-D

ប្រតិបត្តិការ និងការថែទាំដែលមិនស្មុគស្មាញ

អង្គកម្មវិធីត្រូវបានភ្ជាប់ជាមួយទៅក្នុងគម្របជញ្ជាំងខាងក្នុង។ តម្រងខ្យល់ខាងក្រៅ និងខ្យល់ផ្គត់ផ្គង់អាចប្តូរបាន​ និងគ្រឿងផ្គុំនៅចំណុចកណ្តាលអាចសម្អាត និងពិនិត្យបានយ៉ាងងាយស្រួលពីខាងក្នុង។

កុងតាក់ប្រតិបត្តិការឥតខ្សែ (ឧបករណ៍បន្ទាប់បន្សំ) ដែលមិនមានថ្មអនុញ្ញាតឱ្យងាយស្រួលផ្លាស់ប្តូរម៉ូដប្រតិបត្តិការរបស់ឧបករណ៍មួយ ឬច្រើនក្នុងពេលដំណាលគ្នា។ បច្ចេកវិទ្យាដែលផ្អែកលើឥទ្ធិពល​ចរន្ត​អគ្គិសនី​ភីអ៊ីសូ​ មានន័យថាមិនចាំបាច់មានការតភ្ជាប់ខ្សែ ឬប្តូរថ្មទេ ដូច្នេះកុងតាក់អាចកំណត់ទីតាំងបានដោយមិនលុកលុយចូលសំណង់អគារ។

កង្ហារដែលស្ងាត់មានប្រសិទ្ធភាពថាមពលនៅក្នុង Vitovent 200-D បន្តគ្រប់គ្រងស្របតាមគុណភាពខ្យល់ តាមរយៈសិនស័រគុណភាពខ្យល់ (ជម្រើស) ដើម្បីផ្តល់ការគ្រប់គ្រងតាមតម្រូវការក្នុងមូលដ្ឋាន។ នៅក្នុងម៉ូដស្វ័យប្រវត្តិ ល្បឿនកង្ហារគឺខ្ពស់តែតាមតម្រូវការសម្រាប់បរិយាកាសនៅខាងក្នុងដែលមានសុខភាពល្អ និងផាសុកភាព។

រូបភាពបង្ហាញពីកុងតាក់ប្រតិបត្តិការឥតខ្សែ Vitovent 200-D។
កុងតាក់ប្រតិបត្តិការឥតខ្សែ Vitovent 200-D

ព័ត៌មានលម្អិតអំពីផលិតផល

អត្រាលំហូរខ្យល់

រហូតដល់ 55 m³/ម៉ោង

ថ្នាក់ប្រសិទ្ធភាពថាមពល*

ការគ្រប់គ្រងដោយដៃ៖ B | ការគ្រប់គ្រងយោងតាមតម្រូវការក្នុងមូលដ្ឋាន៖ A ឬ - អាស្រ័យលើប្រភេទ | *អនុលោមតាមបទប្បញ្ញត្តិស្តីពីគណៈកម្មការដែលបានផ្ទេរសិទ្ធិ (EU) លេខ 1254/2014

ការប្រើកម្តៅឡើងវិញ

រហូតដល់ 90 %

តំបន់ប្រើប្រាស់

អាផាតមិន សម្រាប់បន្ទប់គ្រែមួយរហូតប្រហែល 25 m² | គម្រោងសាងសង់ថ្មី និងធ្វើទំនើបកម្ម

ប្រភេទនៃការដំឡើង

ការដំឡើងនៅជញ្ជាំងខាងក្រៅដោយគ្មានបំពង់ខ្យល់

មុខងារបន្ថែម

អង្គគ្រប់គ្រងភ្ជាប់មកជាមួយដែលមានម៉ូដប្រតិបត្តិការចំនួន 7។ ប្រតិបត្តិការជាជម្រើសតាមរយៈកុងតាក់ប្រតិបត្តិការឥតខ្សែ (ឧបករណ៍បន្ទាប់បន្សំ)។ ដោយភ្ជាប់ជាមួយសិនស័រគុណភាពខ្យល់ (ឧបករណ៍បន្ទាប់បន្សំ) ការលៃតម្រូវអត្រាលំហូរខ្យល់ដោយស្វ័យប្រវត្តិអាស្រ័យលើគុណភាពខ្យល់ក្នុងបន្ទប់។ មុខងារខ្យល់ផ្គត់ផ្គង់ក៏ធានាបាននូវសីតុណ្ហភាពត្រជាក់យ៉ាងរីករាយនៅរដូវក្តៅ (ប្រភេទ HRM)

ផ្នែកឆ្លាស់ផលិតផល
តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង