រួមគ្នាបង្កើតបរិយាកាសសម្រាប់ជីវិត
នៅឆ្នាំនេះ Viessmann នឹងណែនាំផលិតផលថ្មីៗជាច្រើនទៅក្នុងទីផ្សារ ដែលមានភាពទាក់ទាញជាពិសេសចំពោះអ្នកវិជ្ជាជីវៈផ្នែកពាណិជ្ជកម្ម និងអ្នកប្រើប្រាស់។ ការក្រឡេកមើលមួយភ្លែកនូវនវានុវត្តន៍ដ៏សំខាន់បំផុត។
Allendorf (Eder) – “រួមគ្នាបង្កើតបរិយាកាសសម្រាប់ជីវិត” គឺជាបាវចនានៃពិព័រណ៍ពាណិជ្ជកម្មរបស់ Viessmann នៅឆ្នាំនេះ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ដំណោះស្រាយសម្រាប់លំហរស់នៅទាំងមូល អាជីវកម្មលក្ខណៈគ្រួសារនេះមានផលិតផលដ៏សក្តិសម ថ្នាល សេវាឌីជីថល និងសេវាផ្សេងទៀត ដើម្បីដោះស្រាយការឡើងកំដៅផែនដី រួមជាមួយនឹងបណ្ដាដៃគូឯកទេសរបស់ខ្លួន។ នៅឆ្នាំនេះ Viessmann នឹងណែនាំនូវនវានុវត្តន៍ជាច្រើនទៅក្នុងទីផ្សារ ដែលការអភិវឌ្ឍមានការចូលរួមមិនតិចឡើយពីសំណាកដៃគូរបស់ខ្លួន។ ផ្អែកលើសម្រង់មតិ សិក្ខាសាលារួមគ្នា កិច្ចពិភាក្សា និងកិច្ចសម្ភាសន៍ជាច្រើន អ្នកជំនាញបានបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលមានលក្ខណៈទាក់ទាញជាពិសេសចំពោះអ្នកឯកទេសផ្នែកដំឡើង/សិប្បករ និងអ្នកប្រើប្រាស់។
ការក្រឡេកមើលផលិតផលថ្មីៗសំខាន់បំផុតក្នុងឆ្នាំ 2012
- ផលិតផលថ្មីៗដែលត្រូវបានបង្កើតឡើងរួមគ្នាជាមួយដៃគូឯកទេស
- គ្រឿងអេឡិចត្រូនិក ថ្នាល បណ្តាញ ប្រព័ន្ធថាមពលថ្មីៗ ជាមួយនឹងសេវាឌីជីថល
- ការផលិតថាមពលនិងកម្ដៅដោយមិនបញ្ចេញឧស្ម័នកាបូនិក ជាមួយអ៊ីដ្រូសែនបៃតង
- ការបង្កើតស្នប់កម្ដៅថ្មីដែលមានសីតុណ្ហភាពលំហូរខ្ពស់ គឺល្អបំផុតសម្រាប់ទំនើបកម្ម
- Vitoguide៖ ឧបករណ៍អលអ៊ីនវ័នថ្មី សម្រាប់ការដាក់ដំណើរការ ការថែទាំនិងផ្ដល់សេវាកម្មពីចម្ងាយ
ផលិតផលនិងប្រព័ន្ធ
មូលដ្ឋានគ្រឹះនៃការផ្តល់ជូនដំណោះស្រាយលក្ខណៈរួមបញ្ចូលរបស់ Viessmann គឺជាកម្មវិធីទូលំទូលាយរបស់ខ្លួន សម្រាប់ប្រព័ន្ធកម្ដៅ ប្រព័ន្ធថាមពល ប្រព័ន្ធត្រជាក់ និងប្រព័ន្ធខ្យល់។ នៅក្នុងផ្នែកនេះ Viessmann ផ្តល់ជូននូវផលិតផលនិងប្រព័ន្ធសម្រាប់ការសម្រេចបាននូវលក្ខខណ្ឌបន្ទប់ដ៏ល្អ ខណៈពេលរួមបញ្ចូលនូវប្រភពឥន្ធនៈសមរម្យសម្រាប់បរិយាកាសឯកជន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ នវានុវត្តន៍ដ៏សំខាន់បំផុតនៅឆ្នាំនេះគឺ៖
គ្រឿងអេឡិចត្រូនិក ថ្នាល បណ្តាញ ឧបករណ៍ និងសេវាឌីជីថលថ្មីៗនៅក្នុងប្រព័ន្ធតែមួយ
គ្រឿងអេឡិចត្រូនិច ថ្នាល បណ្តាញ ប្រព័ន្ធថាមពល Viessmann ថ្មីៗ - ដូចជាស្នប់កម្ដៅ ប្រព័ន្ធខ្យល់ និងប្រព័ន្ធផ្ទុកអគ្គិសនី - ជាមួយនឹងសេវាឌីជីថល ដើម្បីបង្កើតជាប្រព័ន្ធរួមឯកសណ្ឋានមួយ។ លើសពីការគ្រប់គ្រងឧបករណ៍ វាផ្តល់នូវអាក់សេសដ៏សាមញ្ញនិងរហ័សតាមរយៈកម្មវិធី ViCare និង Vitoguide ថ្មី ដែលឥឡូវនេះផ្សំបញ្ចូលគ្នានូវការដំណើរការ ការថែទាំនិងផ្ដល់សេវាកម្មពីចម្ងាយ នៅក្នុងឧបករណ៍សេវាឌីជីថលមួយ។
ដៃគូឯកទេសសន្សំពេលវេលាជាមួយការដំណើរការដែលណែនាំដោយម៉ឺនុយ។ ប៉ារ៉ាម៉ែត្រប្រព័ន្ធក៏ត្រូវបានធ្វើសមកាលកម្មក្នុងពេលជាមួយគ្នានោះដែរ។ នេះមានន័យថា រាល់ការកែសម្រួលចំពោះប្រព័ន្ធ ដែលត្រូវបានទាមទារជាបន្តបន្ទាប់ ក៏ដូចជាការកែសម្រួលប៉ារ៉ាម៉ែត្រ គឺអាចធ្វើទៅបានតាមអនឡាញ នៅពេលណាក៏បាន។ ព័ត៌មានអំពីអ្នកប្រើជាក់លាក់ និងកូដកំហុស គឺអាចរកបាន ដើម្បីរកមើលដំណើរការខុសប្រក្រតីនៅដំណាក់កាលដំបូង។ ដោយសារមានវេទិកាអេឡិចត្រូនិកថ្មីនេះហើយ ទើបអ្វីៗទាំងនេះមានសង្គតិភាពសម្រាប់ប្រព័ន្ធទាំងអស់។ នេះរួមបញ្ចូលទាំងស្ថានភាពប្រតិបត្តិការបច្ចុប្បន្ន និងការចង្អុលបង្ហាញអំពីការថែទាំនាពេលខាងមុខ។
ការបង្កើតថាមពលនិងកម្ដៅដោយមិនបញ្ចេញឧស្ម័នកាបូនិក ជាមួយអ៊ីដ្រូសែនបៃតង
គ្មានការផ្លាស់ប្តូរទៅជាថាមពលកម្ដៅប្រកបដោយនិរន្តរភាពដោយគ្មានអ៊ីដ្រូសែនទេ។ ក្នុងនាមជាអ្នកដឹកនាំផ្នែកនវានុវត្តន៍ក្នុងវិស័យឧស្សាហកម្ម Viessmann មានយ៉ាងទូលំទូលាយរួចទៅហើយនូវបណ្ដុំនៃប្រព័ន្ធនិងដំណោះស្រាយថាមពលដែលមានអ៊ីដ្រូសែនរួចជាស្រេចប្រកបដោយប្រសិទ្ធភាព។ ឧបករណ៍ចំហុយរំងាស់ឧស្ម័នស៊េរី Vitodens 300 និង 200 ឥឡូវនេះបានទទួលវិញ្ញាបនបត្របញ្ជាក់ឱ្យដំណើរការជាមួយនឹងអ៊ីដ្រូសែននៅក្នុងឧស្ម័នធម្មជាតិរហូតដល់២០ភាគរយ ហើយថែមទាំងអាចបំប្លែងសារធាតុបន្ថែម 30 ភាគរយទៅជាកម្ដៅបានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាព។ ឧបករណ៍កម្ដៅកោសិកាឥន្ធនៈ Vitovalor ជំនាន់ក្រោយ គឺម៉ូឌុល Vitobloc 300 NG15 និង NG 20 CHP ប្រភេទតូចថ្មី និងចាប់ពីពាក់កណ្តាលឆ្នាំ២០២១ គឺឧបករណ៍ចំហុយរំងាស់ឧស្ម័ន Vitocrossal 200 ប្រភេទ CIB ក៏អាចដំណើរការបានជាមួយនឹងសមាមាត្រអ៊ីដ្រូសែនរហូតដល់២០ភាគរយផងដែរ។ នៅពេលប្រើឧបករណ៍ចំហុយឧស្សាហកម្ម ការផ្តោតសំខាន់គឺស្ថិតលើប្រតិបត្តិការជាមួយប្រភពឥន្ធនៈមេត្រីអាកាសធាតុផងដែរ។ ដូចនេះ ឧបករណ៍ចំហុយចំហាយនិងទឹកក្តៅ Vitomax ក៏អាចដំណើរការជាមួយអ៊ីដ្រូសែនសុទ្ធ ដែលជួនកាលត្រូវបានផលិតក្នុងអំឡុងពេលដំណើរការគីមី ហើយជារឿយៗត្រូវបានបញ្ចេញទៅក្នុងបរិស្ថានដោយមិនបានប្រើប្រាស់។
ស្នប់កម្ដៅជំនាន់ថ្មី៖ ទំហំតូច ប្រសិទ្ធភាពខ្ពស់ និងល្ឥឥតខ្ចោះ សម្រាប់គម្រោងទំនើបកម្មនានា
ស្នប់ Vitocal 250-A, 250-AH និង 252-A ថ្មីត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការធ្វើទំនើបកម្ម។ ស្នប់កម្ដៅ ដែលរចនាតាមបែបម៉ូណូប្លុក (វដ្តធាតុសីតករពេញលេញ នៅក្នុងឧបករណ៍ខាងក្រៅ) ត្រូវបានដំណើរការជាមួយសីតករមេត្រីអាកាសធាតុ R290 និងសម្រេចបាននូវសីតុណ្ហភាពលំហូររហូតដល់ 70 អង្សារសេ។ កម្ដៅផ្ទៃមិនត្រូវបានទាមទារទេ ហើយរ៉ាដ្យាទ័រដែលមានស្រាប់អាចបន្តប្រើបាន។ ដោយសារតែអ៊ីដ្រូលីកប្រកបសុវត្ថិភាពជាសារវន្តនិងនវានុវត្តន៍ ទើបពួកវាអាចសម្របទៅនឹងគ្រប់លក្ខខណ្ឌក្នុងទំនើបកម្ម។
ជម្រើសដំបូងសម្រាប់ការបង្កើតថ្មីប្រកបដោយប្រសិទ្ធភាពថាមពល គឺស្នប់កម្ដៅដែលរចនាបំបែកថ្មី Vitocal 200-S, 222-S និង 250-SH។ សីតករ R32 របស់ពួកវាមានតម្លៃ GWP (សក្តានុពលដំឡើងកម្ដៅផែនដី) ទាបជាង 2/3 នៃសីតករ R410A ដែលនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងស្នប់កម្ដៅធម្មតានានា។
ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា៖ ប្រព័ន្ធខ្យល់ថ្មី សម្រាប់គេហដ្ឋានគ្រួសារតែមួយ អាផាតមិន សាលារៀន និងទីតាំងប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តនានា
ខ្យល់អាកាសបរិសុទ្ធ ស្រស់ ស្អាត និងសំខាន់ជាងនេះទៅទៀតគឺគ្មានមេរោគ គឺមានសារៈសំខាន់ជាងអ្វីៗពីមុនទាំងអស់។ ជាមួយនឹងប្រព័ន្ធបន្សុទ្ធខ្យល់និងប្រព័ន្ធខ្យល់ប្រកបដោយនវានុវត្តន៍ Viessmann បង្កើតនិងថែរក្សាកន្លែងរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ។ ផលិតផល Vitovent 200-P ត្រូវបានបង្កើតឡើងជាចម្បងសម្រាប់ប្រើប្រាស់នៅក្នុងសាលារៀន បន្ទប់សិក្ខាសាលា និងថ្នាលបណ្តុះកូនឈើ។ សូលុយស្យុងខ្យល់ហាយប្រ៊ីដនាំមកនូវខ្យល់បរិសុទ្ធពីខាងក្រៅចូលក្នុងថ្នាក់រៀន ដែលក្នុងពេលដំណាលគ្នាក៏បន្សុទ្ធខ្យល់ក្នុងបរិយាកាសពីធាតុអ៊ែរ៉ូសុលនិងធូលីល្អិតៗ និងកាត់បន្ថយការបំពុលដោយឧស្ម័នកាបូនិក។
ជាមួយនឹងកម្ពស់សរុបទាបរបស់វាត្រឹមតែ 245 មីលីម៉ែត្រ និងបរិមាណលំហូរខ្យល់អតិបរមា 300 ម³/ម៉ ប្រព័ន្ធខ្យល់ក្នុងផ្ទះ Vitoair FS ថ្មីគឺមានលក្ខណៈតូចជាពិសេសផងដែរ។ ភ្នាសប៉ូលីមែរនៃឧបករណ៍ផ្លាស់ប្តូរកម្ដៅអង់តាល់ពីទាញមកវិញបាននឹងស្តារមកវិញនូវកម្ដៅនិងសំណើម។ វាក៏បង្ការផងដែរនូវការចម្លងមេរោគ ផ្សិត និងបាក់តេរីនានា។ ឧបករណ៍នេះអាចប្រើបានជាមួយថ្នលអេឡិចត្រូនិចថ្មី និងអាចផ្សំបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងស្នប់កម្ដៅ Vitocal ផងដែរ។
“ត្រៀមរួចជាស្រេចសម្រាប់ឥន្ទនៈនាអនាគត”៖ ឧបករណ៍ចំហុយរងាស់ទឹកថ្មីសម្រាប់ឥន្ធនៈរាវ
បន្ថែមពីលើប្រេងឥន្ធនៈ EL ស្ពាន់ធ័រទាប ឧបករណ៍ចំហុយរំងាស់ទឹក Vitoladens 300-C ថ្មីក៏អាចដំណើរការបានជាមួយនឹងឥន្ធនៈរាវបន្ថយឧស្ម័នផ្ទះកញ្ចក់ផងដែរ។ ទាំងនេះរួមមាន HVO (ប្រេងឥន្ធនៈបន្លែ), PtL (ថាមពលទៅជាវត្ថុរាវ) និងសមាមាត្រខ្ពស់ជាងនៃ FAME (អេស្ទែរមេទីលអាស៊ីតខ្លាញ់)។ នេះនាំឱ្យមានការសន្សំឧស្ម័នកាបូនិកបានរហូតដល់ 5.8 តោន ជាមួយនឹងការប្រើប្រាស់ប្រេងចំនួន 2000 លីត្រ។ នេះមានន័យថា ផលិតផល Vitoladens 300-C មាននិរន្តរភាព និងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាកាសធាតុ។
ឧបករណ៍ CHP ថ្មីមានទ្រង់ទ្រាយតូច និងស្ងាត់ជាពិសេស
ផលិតផល Vitobloc 300 NG 15 និង Vitobloc 300 NG 20 គឺជាឧបករណ៍ប្រើខ្សែសុទ្ធខ្នាតតូច ជាមួយនឹងម៉ាស៊ីនភ្លើងសមកាលស្អំដោយទឹក សម្រាប់ទឹកកម្ដៅនិងមានថាមពលបីផា។ ជាមួយនឹងសំលេងប្រតិបត្តិការទាបតិចជាង 49 dB(A) របស់ពួកវា និងស្នាមជើងតូច ពួកវាស័ក្តិសមសម្រាប់សំណង់និងទំនើបកម្មថ្មី។ ការថែទាំគឺត្រូវការរៀងរាល់ 8000 ម៉ោងប្រតិបត្តិការម្ដង។ ឧបករណ៍ CHP ថ្មីអាចដំណើរការបានដោយគ្មានបញ្ហា ជាមួយនឹងល្បាយអ៊ីដ្រូសែននៅក្នុងឧស្ម័នធម្មជាតិរហូតដល់ 20 ភាគរយ។ នេះធានាបាននូវការវិនិយោគលើឧបបករណ៍ទាំងនេះសម្រាប់ពេលអនាគត។
ឧបករណ៍ចំហុយបែបឧស្សាហកម្មថ្មី៖ អគ្គិសនី 100 ភាគរយ ហាយប្រ៊ីដ ឬជាមួយអ៊ីដ្រូសែន
ឧបករណ៍ចំហុយ Vitomax អាចប្រើបានសម្រាប់ប្រតិបត្តិការដោយអគ្គិសនីទាំងស្រុង ឬជាប្រភេទហាយប្រ៊ីដ ដែលផ្សំបញ្ចូលគ្នានូវឧបករណ៍ដុតជំរុញដោយខ្យល់ និងឧបករណ៍កម្តៅដើរថ្មពិល។ នេះកាត់បន្ថយការបំភាយឧស្ម័នកាបូនិក - នៅក្នុងប្រតិបត្តិការដើរដោយអគ្គិសនីទាំងស្រុង ចុះរហូតដល់សូន្យ។ ជម្រើសសម្រាប់ឥន្ធនៈជំនួស ដូចជា អ៊ីដ្រូសែន ឬសម្រាប់ការប្រើប្រាស់កម្ដៅកាកសំណល់ ក៏មានផ្ដល់ជូនផងដែរ។
តំណភាព និងថ្នាល
តំណភាព ដែលជាការភ្ជាប់ឧបករណ៍ទៅគ្នាទៅវិញទៅមក និងទៅនឹងអ៊ីនធឺណិត គឺជាធាតុសំខាន់នៃការផ្តល់ជូនដំណោះស្រាយលក្ខណៈរួមបញ្ចូលរបស់ Viessmann។ ជាមួយនឹង Vitoconnect ប្រព័ន្ធដែលមានស្រាប់តាំងពីឆ្នាំ 2004 អាចភ្ជាប់បានដោយផ្ទាល់ជាមួយនឹងផលិតផលជំនាន់ថ្មីតាមរយៈមុខងារ "តំណភាពខាងក្នុង"។ នេះមានន័យថា គ្រប់ប្រព័ន្ធរបស់ Viessmann អាចធ្វើវិសិដ្ឋកម្មបាន។ ការបន្ថែមថ្មីក្នុងឆ្នាំនេះរួមមាន ជាពិសេស៖
ការប្រព័ន្ធគ្រប់គ្រងថាមពល សម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃគ្រឿងបង្គុំទាំងអស់
ថែរក្សាធនធាន និងសន្សំចំណាយ – ប្រព័ន្ធគ្រប់គ្រងថាមពលរបស់ Viessmann ថ្មី ធ្វើឱ្យប្រសើរបំផុតនូវប្រតិបត្តិការនៃប្រព័ន្ធថាមពលអគ្គិសនីសុទ្ធនិងអគ្គិសនីទែរម៉ូឌីណាមិក នៅក្នុងផ្ទះ។ ដោយរួមបញ្ចូលជាជម្រើសទៅក្នុងថ្នាលអេឡិចត្រូនិកថ្មី អ្នកប្រើប្រាស់អាចរកវាបានជាមុខងារបន្ថែមតាមរយៈកម្មវិធី ViCare។
ប្រព័ន្ធគ្រប់គ្រងថាមពលរបស់ Viessmann បង្ហាញលំហូរថាមពលទាំងអស់នៅក្នុងអគារ ក្នុងពេលជាក់ស្តែង នៅលើស្មាតហ្វូនឬថាប្លេត។ ឧទាហរណ៍ នេះរួមបញ្ចូលទាំងតម្លៃនៃអគ្គិសនីស្វ័យបង្កើតពីប្រព័ន្ធហ្វូតូវ៉ុលតេក ក៏ដូចជាអគ្គិសនីស្វ័យប្រើប្រាស់ - ឧទាហរណ៍ សម្រាប់ប្រតិបត្តិការនៃស្នប់កម្ដៅ។ ជាពិសេស ប្រព័ន្ធគ្រប់គ្រងថាមពលផ្តល់នូវមុខងារទាំងនេះសម្រាប់ប្រព័ន្ធផ្ទុកអគ្គិសនី Vitocharge VX3 ស្នប់កម្ដៅស៊េរី Vitocal 25x-A ថ្មី និងស្នប់កម្ដៅនៅក្នុងអគារដែលមានស្រាប់ រហូតដល់ឆ្នាំ 2016។
សេវាឌីជីថល
សេវាមឌីជីថលពង្រីកមុខងារនៃផលិតផលនិងប្រព័ន្ធរបស់ Viessmann និងផ្តល់ជូននូវសេវាជាច្រើន សម្រាប់ដៃគូនិងអតិថិជនចុងក្រោយ។ ម្ចាស់ផ្ទះអាចប្រើកម្មវិធី ViCare ដើម្បីដំណើរការប្រព័ន្ធកំដៅ និងគ្រប់គ្រងអាកាសធាតុនៅក្នុងបន្ទប់នីមួយៗ ជាមួយនឹងធាតុនានានៃ ViCare។ ដៃគូឯកទេសត្រូវបានគាំទ្រជាពិសេសដោយ Vitoguide ថ្មី សម្រាប់ការដំណើរការនិងថែទាំ នៅពេញមួយអាយុកាលនៃប្រព័ន្ធ៖
Vitoguide៖ ឧបករណ៍អលអ៊ីនវ័នថ្មី សម្រាប់ការដំណើរការ ការថែទាំពីចម្ងាយ និងសេវាកម្ម
Vitoguide ថ្មីត្រូវបានបង្កើតឡើងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាណិជ្ជកម្ម និងគឺជាឧបករណ៍អលអ៊ីនវ័ននៅពេលឥឡូវនេះ៖ កម្មវិធី ViStart សម្រាប់ការដំណើរការឧបករណ៍ និងកម្មវិធី Service Assitant សម្រាប់សេវាកម្ម ការថែទាំ និងគ្រឿងបន្លាស់ ត្រូវបានរួមបញ្ចូល។ មុខងារថ្មីៗរួមមានការដំណើរការក្រោមការណែនាំនូវឧបករណ៍ជាមួយនឹងថ្នាលអេឡិចត្រូនិកថ្មី ការថែទាំបែបព្យាករណ៍ជាមួយនឹងការបង្ហាញរូបភាព និងការត្រួតពិនិត្យជាអចិន្ត្រៃយ៍នូវឥរិយាបថប្រព័ន្ធ (បញ្ជីកំហុស ប្រវត្តិ) ការកំណត់រចនាសម្ព័ន្ធ និងការបង្កើនប្រសិទ្ធភាពនៃប៉ារ៉ាម៉ែត្របន្ថែម (ឧ. សម្ពាធប្រព័ន្ធ) យ៉ាងងាយស្រួលពីចម្ងាយឬនៅទីតាំងដោយផ្ទាល់ ការចាប់រកកំហុសបែបព្យាករណ៍ និងការត្រួតពិនិត្យអនឡាញដែលគាំទ្រដោយប្រព័ន្ធ (កាត់បន្ថយការថែទាំរៀងរាល់ឆ្នាំទី 2 ម្ដង) ការប្តូរគ្រឿងបន្លាស់អេឡិចត្រូនិចក្រោមការណែនាំ និងអាក់សេសលើប្រព័ន្ធនៅនឹងកន្លែង ទោះបីជាគ្មានតំណភ្ជាប់អ៊ីនធឺណិតក៏ដោយ។ Vitoguide ក៏នឹងមានផ្ដល់ជូនឧបករណ៍ iOS និង Android នាពេលអនាគតផងដែរ។
មុខងារចាស់និងថ្មីនៅក្នុង Vitoguide ឥឡូវនេះត្រូវបានផ្តល់ជូនជាបីកម្រិត៖ BASIC, PLUS និង PRO។ Vitoguide BASIC មានផ្ដល់ជូនសម្រាប់ដៃគូពាណិជ្ជកម្មដោយមិនគិតថ្លៃ រីឯ Vitoguide PLUS និង PRO មានផ្តល់ជូនដោយគិតកម្រៃ។
សេវាកម្ម
ពួកគេធ្វើឱ្យការងារប្រចាំថ្ងៃកាន់តែងាយស្រួល ធានាសុវត្ថិភាពអតិបរមា សន្សំប្រាក់ និងបញ្ចប់ការផ្តល់ជូនដំណោះស្រាយលក្ខណៈរួមបញ្ចូលរបស់ Viessmann៖ សេវាកម្មជាច្រើន សម្រាប់ដៃគូពាណិជ្ជកម្ម និងម្ចាស់ផ្ទះ។ សេវាកម្មបន្ថែមតម្លៃទាំងនេះត្រូវបានរចនាឡើងដើម្បីបំពេញតាមបំណងផ្ទាល់ខ្លួនរបស់អតិថិជននិងដៃគូ និងដើម្បីផ្តល់សេវាបន្ថែម ដើម្បីបំពេញតម្រូវការរបស់ពួកគេ។ មុខងារថ្មីៗរួមមាន៖
Service Plus: ការគាំទ្រសម្រាប់ការត្រួតពិនិត្យប្រព័ន្ធលក្ខណៈវិជ្ជាជីវៈ
ជាមួយនឹងមុខងារ Service Plus អាចឱ្យ Viessmann ផ្តល់ជូនដៃគូឯកទេសរបស់ខ្លួននូវការគាំទ្រប្រកបដោយប្រសិទ្ធភាព សម្រាប់ការថែទាំប្រកបដោយវិជ្ជាជីវៈនិងប្រសិទ្ធភាពនូវប្រព័ន្ធកម្ដៅដែលពួកគេដំឡើង។ ជាមួយនឹងស្វ័យសេវាកម្ម ដៃគូឯកទេសដែលមានផ្នែកសេវាកម្មរបស់ខ្លួនផ្ទាល់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាច្រើន សម្រាប់ការដំណើរការនិងថែទាំយ៉ាងរហ័ស។ ដៃគូឯកទេសដែលគ្មានផ្នែកសេវាកម្មរបស់ខ្លួនផ្ទាល់ នៅតែអាចផ្តល់ជូនអតិថិជនរបស់ពួកគេនូវកញ្ចប់ដោយគ្មានក្ដីព្រួយបារម្ភ – ជាមួយនឹងការគាំទ្រសេវាកម្មពេញលេញពីផ្នែកសេវាកម្មអតិថិជនរបស់ Viessmann។
peccon៖ គ្រោងការណ៍សោធនរបស់ក្រុមហ៊ុននៅលក្ខខណ្ឌពិសេស
peccon គឺជាជើងសារឌីជីថលនៅក្នុងវិស័យសេវាហិរញ្ញវត្ថុ ដែលផ្តល់ជូនដៃគូឯកទេស អតិថិជន និងសូម្បីតែបុគ្គលិក នូវដំណោះស្រាយធានារ៉ាប់រងលៃតម្រូវជាលក្ខណៈបុគ្គល តាមលក្ខខណ្ឌពិសេស។ ក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយ Viessmann បានបង្កើតគ្រោងការណ៍សោធនរបស់ក្រុមហ៊ុន ជាពិសេសសម្រាប់បុគ្គលិក ក៏ដូចជាសម្រាប់ដៃគូឯកទេស។
ទទួលយកបទពិសោធន៍នៃពិភពផលិតផលនៅ www.viessmann.live
ជាពិសេសនៅក្នុងគ្រានៃការរាតត្បាតនៃវីរុសកូរ៉ូណា វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងកិច្ចសហការលក្ខណៈតេស្តនិងសាកល្បងរវាងដៃគូឯកទេស និង Viessmann ឱ្យកាន់តែមានភាពជិតស្និទ្ធ និងដើម្បីឈានទៅកាន់តែកៀកកិតជិតគ្នា។ ក្រុមហ៊ុនចង់សម្រេចឱ្យបាននូវចំណុចនេះ ជាពិសេសជាមួយនឹងការផ្តល់ជូនឌីជីថលរបស់ខ្លួន – www.viessmann.live – ក្នុងអំឡុងពេល និងក្រោយ ISH 2021។ នវានុវត្តន៍ទាំងអស់នៃការផ្តល់ជូនដំណោះស្រាយលក្ខណៈរួមបញ្ចូល នឹងត្រូវបានបង្ហាញយ៉ាងទូលំទូលាយនៅទីនោះ។ ចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 27 ខែមីនា ឆ្នាំ 2021 កម្មវិធីនេះក៏នឹងរួមបញ្ចូលបទពិសោធន៍ផលិតផលផ្តាច់មុខ សិក្ខាសាលាពហុមេឌា និងព្រឹត្តិការណ៍ផ្សាយផ្ទាល់លក្ខណៈទូរនិម្មិតផងដែរ។ អ្នកជំនាញនឹងបង្ហាញផលិតផលនិងសេវាថ្មីៗដល់អ្នកទស្សនា ក្នុងស្ទ្រីមផ្សាយផ្ទាល់ នូវនវានុវត្តន៍នានារបស់ Viessmann ក្នុងទម្រង់ពហុមេឌាថ្មី។
អំពី Viessmann
Viessmann គឺជាអ្នកផ្តល់ដំណោះស្រាយអាកាសធាតុឈានមុខគេ សម្រាប់លំហរស់នៅទាំងអស់។ "ការផ្តល់ជូនដំណោះស្រាយលក្ខណៈរួមបញ្ចូលគ្នារបស់ Viessmann" អនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ផលិតផលនិងប្រព័ន្ធយ៉ាងរលូន តាមរយៈថ្នាលឌីជីថល និងសេវាសម្រាប់អាកាសធាតុ (កម្ដៅ ត្រជាក់ គុណភាពខ្យល់) និងដំណោះស្រាយម៉ាស៊ីនត្រជាក់។ ដំណោះស្រាយទាំងអស់គឺផ្អែកលើថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពជាអតិបរមា។ សកម្មភាពទាំងអស់របស់ក្រុមហ៊ុនលក្ខណៈគ្រួសារនេះ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1917 គឺផ្អែកលើគោលបំណងរបស់ខ្លួន។ “យើងបង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ” ដែលជាទំនួលខុសត្រូវរបស់ក្រុមគ្រួសារជាសកលរបស់ Viessmann ដែលមានសមាជិក 12,300។