សន្តិភាពផ្លូវចិត្តជាមួយនឹងដំណោះស្រាយទឹកនិងកម្ដៅរបស់អាល្លឺម៉ង់

ហេតុអ្វី Viessmann?

Viessmann គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយទឹកនិងកម្ដៅប្រកបដោយនិរន្តរភាពឈានមុខគេមួយរបស់ពិភពលោក។ ជាមួយនឹងកេរ្តិ៍ដំណែលជាង 100 ឆ្នាំនៅអាល្លឺម៉ង់ និងជំនាញឈានមុខគេប្រចាំវិស័យ យើងជាក្រុមហ៊ុន ដែលមានចន្ទៈក្នុងការបង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ។

អ្វីៗទាំងអស់បានចាប់ផ្តើមចេញពីកម្ដៅ ដែលជាតម្រូវការមនុស្សដែល Viessmann បានបំពេញអស់បួនជំនាន់កន្លងមកហើយ។ សព្វថ្ងៃនេះ ទំនួលខុសត្រូវរបស់យើងគឺលើសពីនោះទៅទៀត ដោយសារពិភពលោកប្រឈមមុខនឹងឱកាសពិសេសមួយក្នុងការផ្លាស់ប្តូរការផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាពរបស់ខ្លួន ហើយយើងកំពុងធ្វើការរួមចំណែកយ៉ាងច្រើនជាមួយនឹងបច្ចេកវិទ្យារបស់ខ្លួន។ ដើម្បីសម្រេចបាននូវចំណុចនេះ បុគ្គលិក Viessmann កំពុងអភិវឌ្ឍនិងផលិតដំណោះស្រាយអាកាសធាតុនិងថាមពលលក្ខណៈរួមបញ្ចូល សម្រាប់មនុស្សនិងបណ្ដាក្រុមហ៊ុនទូទាំងពិភពលោក។ យ៉ាងណាមិញ មានតែការរួមគ្នាទេ ទើបយើងអាចបង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយបាន រាប់ចាប់ពីគេហដ្ឋានប្រកបដោយផាសុកភាព រហូតដល់ភពដែលអាចរស់នៅបាន។

អត្ថប្រយោជន៍សម្រាប់អ្នក

ដំណោះស្រាយទឹកនិងកម្ដៅគុណភាពខ្ពស់
ប្រព័ន្ធថាមពលកកើតឡើងវិញនិងសន្សំសំចៃខ្ពស់
ការរចនានិងនវានុវត្តន៍ឈានមុខគេប្រចាំវិស័យ
ដំណោះស្រាយការពារអនាគត សម្រាប់មនុស្សជំនាន់ក្រោយ

បណ្ដុំផលិតផលរបស់យើង

ផាសុកភាពនិងសន្តិភាពផ្លូវចិត្តជាមួយនឹងឧបករណ៍ចំហុយប្រកបដោយនវានុវត្តន៍បំផុតរបស់ប្រទេសអាល្លឺម៉ង់


ក្នុងនាមជាអ្នកផលិតឈានមុខគេនៃប្រព័ន្ធកម្ដៅនិងថាមពលកកើតឡើងវិញដែលមានប្រសិទ្ធភាពខ្ពស់ Viessmann ផ្តល់នូវអ្វីដែលគ្មាននរណាម្នាក់អាចធ្វើបាន - បណ្ដុំពេញលេញនៃដំណោះស្រាយកម្ដៅដែលបានរចនាឡើងសម្រាប់បច្ចុប្បន្នកាល ដែលឆ្លើយតបនឹងបញ្ហាថាមពលនាពេលអនាគត។ ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងដោយគិតគូរពីអនាគត ហើយត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់បានយូរ ដូច្នេះអ្នកអាចរីករាយជាមួយផាសុកភាពក្នុងផ្ទះជាច្រើនឆ្នាំដោយគ្មានកង្វល់។

តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង